តើធ្វើដូចម្តេចឲ្យការបង្កើតដែនជម្រកសត្វព្រៃថ្មីនៅខេត្តឧត្តរមានជ័យអាចមានប្រសិទ្ធភាព?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៧
រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣គឺស្រុកអន្លង់វែង ស្រុកសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្ទៃដីជាង៣ម៉ឺនហិកតា។ ការបង្កើតដែនជម្រកសត្វព្រៃនៅពេលនេះ គឺក្រោយពីមានការរំសាយដែនជម្រកសត្វព្រៃស្នួលស្ថិតក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំ ក្នុងខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបប្រមាណជាង១១ម៉ឺន៤ពាន់ហិកតា កាលពីដើមឆ្នាំនេះ។ ការរំសាយដែនជម្រកសត្វទាំងពីរកន្លែងនេះ គឺក្រសួងបរិស្ថាន អះអាងថា មកពីអស់សត្វព្រៃនៅតំបន់នោះ។ តើធ្វើដូចម្តេចឲ្យការបង្កើតដែនជម្រកសត្វព្រៃថ្មីនៅខេត្តឧត្តរមានជ័យនោះ អាចមានប្រសិទ្ធភាព?