ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រដ្ឋាភិបាលនឹងមានវិធានការចំពោះអាជីវកម្មរ៉ែមាស ដែលបណ្តាលឲ្យពុលស្លាប់ពលរដ្ឋនៅក្រចេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:១៧
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថារដ្ឋាភិបាលនឹងមានវិធានការចំពោះអាជីវកម្មរ៉ែមាស ដែលបណ្តាលឲ្យពុលស្លាប់ពលរដ្ឋនៅក្រចេះ។ ជាការអះអាងបន្ទាប់ពីក្រសួងនេះរកឃើញថាករណីពុលទឹកនៅខេត្តក្រចេះបណ្តាលពីសារធាតុ ដែលប្រើនៅអណ្តូងរ៉ែមាស។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថាបញ្ហានេះ មកពីអាជ្ញាធរខ្វះការយកចិត្តទុកដាក់ បណ្តោយឲ្យម្ចាស់អណ្តូងរ៉ែមាសធ្វើតាមតែទំនើងចិត្ត។