ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សហជីព និងនិយោជក ត្រៀមតួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៨ ក្នុងការពិភាក្សាគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៤
សហជីពគ្រោងនឹងជួបប្រជុំគ្នានៅរសៀលនេះ ដើម្បីស្វែងរកតួលេខរួមមួយ យកមកជជែកគ្នានៅថ្ងៃទី២៥ ខែកញ្ញា ជាមួយភាគីផ្សេងទៀត។ តែសម្រាប់ភាគីនិយោជកវិញលើកឡើងថាខ្លួនមានតួលេខរួមរួចហើយ សម្រាប់ការប្រជុំនៅថ្ងៃស្អែក។ ភាគីនិយោជកថាការឡើងប្រាក់ឈ្នួលកាន់តែខ្ពស់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរ ព្រោះម្ចាស់រោងចក្រចំណេញកាន់តែតិច។ ចំណែកអ្នកវិភាគសេដ្ឋកិច្ច និងសហជីពខ្លះ ក៏បង្ហាញការព្រួយបារម្ភដូចគ្នា។