អានតួអត្ថបទ
បទសម្ភាស

លោក​ជៀម ​សុផល​មករា​៖ រដ្ឋ​នឹង​ចាប់​ផ្តើម​អនុវត្ត​​គម្រោង​ផ្ទះ​ល្វែង​ សម្រាប់​ប្រជា​ជន​មាន​ប្រាក់​ចំណូល​កម្រិតទាប​ និង​មធ្យម​ ចុង​ឆ្នាំនេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ ​គឺ​លោក​ជៀម​ សុផលម​ករា ​អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំដែនដី ​នគរូបនីយកម្ម និង​សំណង់​។ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ឋ​កម្ពុជា​មាន​ការ​កើន​ឡើង​ក្នុងពេល​បច្ចុប្បន្ន​នេះ ​រដ្ឋាភិ​បាល​កម្ពុជា​បាន​គាំទ្រ​ចំពោះ​គម្រោង​ផ្ទះ​ល្វែង ​ដែល​មាន​តម្លៃ​២​ម៉ឺន​៥ពាន់​ដុល្លារ​ ទៅ៣ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​ប្រជា​​ពលរ​ដ្ឋ ដែល​មាន​កម្រិត​ប្រាក់​ចំណូល​មធ្យម​ និង​ទាប​។ បើ​តាម​លោក​ជៀម ​សុផល​មករា​ គម្រោង​ផ្ទះ​ល្វែង​រដ្ឋ​ នឹង​ត្រូវ​អនុវត្ត​នៅ​ចុង​ឆ្នាំនេះ​ ដោយ​ភាគី​រដ្ឋាភិបាល​សហការ​ជា​មួយ​ក្រុមហ៊ុន​ ឯក​ជន​។ យ៉ាង​ណាមិ​ញ ​អ្នក​នាំ​ពាក្យ​រូប​នេះ ​មិន​អាច​បញ្ជាក់​ពី​ទីតាំង​ ដែល​គ្រោង​សាង​សង់​ផ្ទះល្វែ​ងរបស់​រដ្ឋ​នេះ​នៅ​ឡើយទេ​ តែ​លោ​​ក​ថា​ក្រុម​ហ៊ុន​ឯក​ជន ​និង​រដ្ឋ ​មាន​កន្លែង​ហើយ​។  

@Chea Sophalmakara
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ