អានតួអត្ថបទ
បទសម្ភាស

លោក ​សុខ ឥសាន និង​លោក គង់ គាំ បង្ហាញ​ការ​យល់​ឃើញ​ផ្សេង​គ្នា​ចំពោះ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក គង់ គាំ ទីប្រឹក្សា​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ គង់ គាំ ក្នុង​ឱកាស​ខួប​២៦ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​២៣តុលា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងនេះ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នឹង​ជួយ​ដោះ​ស្រាយបញ្ហា​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ជួយ​ឲ្យ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឡើង​វិញ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ ថ្លែង​ថា​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​បរទេស​ណា​មួយ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក​បញ្ជាក់​ថា​ការ​អំពាវនាវ​របស់​គណបក្ស​ប្រឆាំង​ទៅ​សហគមន៍​អន្តរ​ជាតិ​គឺ​មិន​អាច​ទៅ​រួច​ទេ។

លោកគង់ គាំ ទី​ប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​
លោកគង់ គាំ ទី​ប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ