បទសម្ភាស
លោកហង់ ជួនណារ៉ុន៖ ដើម្បីបានពុទ្ធិកម្រិតខ្ពស់ គឺត្រូវតែអានសៀវភៅ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៦
នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ទោះបីប្រព័ន្ធអ៊ីនធឺណិតមានព័ត៌មានសម្បូរបែប តែចង់ ឬមិនចង់ គេមិនអាចចៀសផុតពីការអានសៀវភៅបានទេ ព្រោះនៅតាមប្រព័ន្ធអ៊ីនធឺណិតសៀវភៅមួយចំនួន មិនត្រូវបានផ្សព្វផ្សាយឡើយ។ ខណៈដែលទិវាអំណានជាតិកំពុងតែប្រារព្ធធ្វើឡើងនាពេលនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំក៏បានលើកឡើងថា ប្រសិនបើខ្វះការអានសៀវភៅ នោះគេនឹងមិនអាចក្លាយជាអ្នកមានពុទ្ធិកម្រិតខ្ពស់ ឬអ្នកចេះដឹងបានទេ។