អានតួអត្ថបទ
បទសម្ភាស

លោក ​ហង់​ ជួន​ណា​រ៉ុន៖ ក្រសួង​រឹត​បន្តឹង​វិញ្ញាសា​​ប្រឡង ធ្វើ​ឲ្យ​អ្នក​ជាប់​និទ្ទេស​”A”​ថយ​ចុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នារាត្រី​នេះ គឺ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា​នេះ ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ មាន​បេក្ខជន​សរុប ៧៥,០៥៩ នាក់ ស្មើនឹង ៦៦.២១% បាន​ប្រឡង​ជាប់​។ ប៉ុន្តែ​ចំនួន​អ្នក​ជាប់​និទ្ទេស “A” ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ លោក ​ហង់​ ជួន​ណា​រ៉ុន បាន​អះអាង​ថា ឆ្នាំ​២០១៨​នេះ ក្រសួង​បាន​រឹត​បន្តឹង​វិញ្ញាសា​ប្រឡង ធ្វើ​ឲ្យ​អ្នក​ជាប់​និទ្ទេស “A” មាន​ត្រឹម​តែ​២៩០នាក់​។ លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ច្រើន​។

លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​
លោកហង់ ​ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ