អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖ គ.ជ.ប បាន​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ជាង៣៤,០០០​នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារាត្រី​នេះ​ គឺ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប)។ ខណៈ​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​ការ​ងារ​បោះ​ឆ្នោត​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍។ ជា​ការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ គ.ជ.ប អះអាង​ថា អ្នក​សង្កេត​ការណ៍ ​ការ​បោះឆ្នោត​តាម​ការិយាល័យ​នាពេល​ខាង​មុខ​នេះ មាន​ការ​កើន​ឡើង​ហួស​ពី​ការ​ស្មាន​។ លោក​បន្ថែម​ថា​រហូត​មក​ដល់​ពេល​នេះ ទោះ​មាន​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ប្រកាស​មិន​សង្កេត​ការណ៍​ក៏​ដោយ ប៉ុន្តែ គ.ជ.ប បាន​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​ជាង​៣៤,០០០​នាក់​រួច​ហើយ។

​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ