អានតួអត្ថបទ
បទសម្ភាស

លោក ហាវ រតនៈ៖ ការ​​គ្រប់​​គ្រង​​បំណុល​​របស់​​កម្ពុជា​​ត្រូវ​​បាន​​ស្ថាប័ន​​អន្តរជាតិ​​វាយ​​តម្លៃ​​ខ្ពស់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃនេះ ​ក្រសួង​សេដ្ឋកិច្ច​ បាន​រៀប​ចំជា​វេទិកា​សាធារណៈ​មួយ ដើម្បី​ឲ្យ​សាធារណៈ​ជន​បាន​ចូល​រួម ស្វែង​យល់​ពី​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ២០១៨​។ ដូច្នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​នា​យប់​នេះ គឺ​លោក ហាវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា។ លោក ហាវ រតនៈ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​កើត​មាន​ទៅ​បាន ដោយ​សារ​តែ​ការ​គ្រប់គ្រង​ថវិកា​បាន​ល្អ បរទេស​មាន​ជំនឿ​លើ​ការ​វិនយោគ​នៅ​កម្ពុជា និង​ការ​ប្រើ​ប្រាស់​ប្រាក់​បំណុល​ចំគោល​ដៅ។ លោក ហាវ រតនៈបញ្ជាក់​បន្ថែម​ថា ការ​គ្រប់​គ្រង​បំណុល​របស់​កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​វាយ​តម្លៃ​ខ្ពស់ និង​ចង់​ឲ្យ​ប្រទេស​ដទៃ​ទៀត​មក​រៀន​ពី​ការ​គ្រប់​គ្រងបំណុល​នៅ​កម្ពុជា​។

លោក ហាវ រតនៈ ប្រតិ​ភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​
លោក ហាវ រតនៈ ប្រតិ​ភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ