លោក ហាវ រតនៈ៖ ការគ្រប់គ្រងបំណុលរបស់កម្ពុជាត្រូវបានស្ថាប័នអន្តរជាតិវាយតម្លៃខ្ពស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៩:១៤
នៅថ្ងៃនេះ ក្រសួងសេដ្ឋកិច្ច បានរៀបចំជាវេទិកាសាធារណៈមួយ ដើម្បីឲ្យសាធារណៈជនបានចូលរួម ស្វែងយល់ពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនាយប់នេះ គឺលោក ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា។ លោក ហាវ រតនៈ បានប្រាប់វិទ្យុបារាំងអន្តរជាតិថាកំណើនសេដ្ឋកិច្ចកម្ពុជាអាចកើតមានទៅបាន ដោយសារតែការគ្រប់គ្រងថវិកាបានល្អ បរទេសមានជំនឿលើការវិនយោគនៅកម្ពុជា និងការប្រើប្រាស់ប្រាក់បំណុលចំគោលដៅ។ លោក ហាវ រតនៈបញ្ជាក់បន្ថែមថា ការគ្រប់គ្រងបំណុលរបស់កម្ពុជាត្រូវបានស្ថាប័នអន្តរជាតិវាយតម្លៃខ្ពស់ និងចង់ឲ្យប្រទេសដទៃទៀតមករៀនពីការគ្រប់គ្រងបំណុលនៅកម្ពុជា។