អានតួអត្ថបទ
បទសម្ភាស

លោក​ ហៃ វណ្ណា៖ វត្តមាន​លោក​ហ៊ុន សែន នៅ​ជប៉ុន​មិន​បញ្ជាក់​ថា​ជប៉ុន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​រាត្រី​នេះ គឺ​លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន។នៅ​ថ្ងៃទី០៧ ខែ​តុលា​នេះ គឺ​ដូច​ការ​គ្រោង​ក្រុម​ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​រៀប​ចំបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​នេះ។ លោក វណ្ណា អះអាង​ថា​មាន​ពលរដ្ឋខ្មែរ​ជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជិត​១ពាន់​នាក់​ធ្វើ​បាតុកម្ម​នេះ។ លោក​បន្ត​ថា ទោះបីជា​លោក ហ៊ុន សែន ជា​តំណាង​កម្ពុជា​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ជប៉ុន​នា​ពេល​នេះ​ក្តី ប៉ុន្តែ​មិន​អាច​បញ្ជាក់​ថា​ជប៉ុន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​ទេ​។

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន
លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន FB: Hay Vanna
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ