បទសម្ភាស
លោក គិន ភា៖ “ខ្ញុំសោកស្តាយដែលស្ថានទូតប្រទេសមហាអំណាចពីរយកកម្ពុជាជាកន្លែងប្រើវោហារឌឺដងគ្នា”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត គិន ភា បង្ហាញការសោកស្តាយ ដែលស្ថានទូតប្រទេសមហាអំណាចពីរយកប្រទេសកម្ពុជាកន្លែងប្រើវោហារសាស្ត្រនយោបាយឌឺដងវាយប្រហារគ្នាដោយភ្ជាប់កម្ពុជាទៅក្នុងសាច់រឿងរបស់ខ្លួន ហើយមិនបានផ្តល់ការគោរពដល់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះ។ បើតាមលោកបណ្ឌិត គិន ភា កម្ពុជាគួរអនុវត្តគោលនយោបាយការបរទេសមួយ ដែលមានការសម្របសម្រួល នៅក្នុងក្របខ័ណ្ឌនៃនយោបាយការបរទេសចម្រុះពណ៌។