លោក ឡុង កុសល៖ អាជ្ញាធរអប្សរានឹងសម្រួល ឲ្យកម្មករជួសជុលប្រាសាទ ក្លាយជាបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ ថ្មីៗនេះ កម្មករជំនាញប្រមាណជាង១០០នាក់ ដែលបំរើការងារជាអ្នកជួសជុល ប្រាសាទមេបុណ្យខាងលិចបានទាមទារលក្ខខណ្ឌការងារដើម បន្ទាប់ពីគម្រោងជួសជុលប្រាសាទត្រូវបានផ្ទេរការគ្រប់គ្រងពីសាលាបារាំងចុងបូព៌ា មកក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។ ក្រុមកម្មករក៏ទាមទារចង់បង្កើតសហជីព ប៉ុន្តែត្រូវអាជ្ញាធរជាតិអប្សរាមិនអនុញ្ញាត។ ជាការឆ្លើយតបលោក ឡុង កុសល អះអាងថា អាជ្ញាធរជាតិអប្សរាមិនមានការរើសអើងទេ ចំពោះកម្មករ ដែលបំពេញការងារជួសជុលប្រាសាទ។ លោកបន្ថែមថាបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាកំពុងកែសម្រួល ដើម្បីឲ្យកម្មករ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ក្លាយជាបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋ។