អានតួអត្ថបទ
បទសម្ភាស

លោក ឡុង កុសល៖ អាជ្ញាធរ​អប្សរា​នឹង​សម្រួល ឲ្យ​កម្មករ​ជួស​ជុល​ប្រាសាទ ក្លាយ​ជា​បុគ្គលិក​ជាប់​កិច្ច​សន្យា​របស់​រដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នារាត្រី​នេះ គឺ លោក ឡុង កុសល អ្នក​នាំ​ពាក្យអាជ្ញាធរ​ជាតិ​អប្សរា។ ថ្មីៗនេះ កម្មករ​ជំនាញ​ប្រមាណ​ជាង​១០០នាក់ ដែល​បំរើ​ការងារ​ជា​អ្នក​ជួស​ជុល ប្រាសាទ​មេបុណ្យ​ខាង​លិច​បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ដើម បន្ទាប់​ពី​គម្រោង​ជួសជុល​ប្រាសាទ​ត្រូវ​បាន​ផ្ទេរ​ការ​គ្រប់​គ្រង​ពី​សាលា​បារាំង​ចុងបូព៌ា មក​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា។ ក្រុម​កម្មករ​ក៏​ទាមទារ​ចង់​បង្កើត​សហជីព ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​មិន​អនុញ្ញាត​។ ជា​ការ​ឆ្លើយ​តប​លោក ឡុង កុសល អះអាង​ថា អាជ្ញាធរ​ជាតិ​អប្សរា​មិន​មាន​ការ​រើសអើង​ទេ ចំពោះ​កម្មករ​ ដែល​បំពេញ​ការងារ​ជួស​ជុល​ប្រាសាទ។ លោក​បន្ថែម​ថា​បច្ចុប្បន្ន​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​កែ​សម្រួល ដើម្បី​ឲ្យ​កម្មករ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ក្លាយ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​របស់​រដ្ឋ។

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ