អានតួអត្ថបទ
បទសម្ភាស

លោកនេត្រ ភក្រ្តា៖ អ៊ឹម ចែម មិន​មែន​ជា​មេដឹក​នាំ​ជាន់​ខ្ពស់ ឬជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរក្រហម​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក​នេត្រ ភក្រ្តា ជា​មន្ត្រី​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម ឬ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)។ នៅ​ថ្ងៃ​នេះ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក​ស្រី​អ៊ឹម ចែម នៅ​ក្នុង​សំណុំ​រឿង​០០៤/០១​។ លោកនេត្រ ភក្ត្រា​បាន​បញ្ជាក់​ពី​មូល​ហេតុ​ថា​ការ​សម្រេច​នេះ គឺ​ដោយ​សារ​តែ​លោក​ស្រី​អ៊ឹម ចែម​មិន​ស្ថិត​នៅ​ក្រោមយុត្តាធិការ​បុគ្គល អ.វ.ត.ក ឡើយ មាន​ន័យ​ថា​លោក​ស្រី​អ៊ឹម ចែម មិន​មែន​ជា​មេដឹក​នាំ​ជាន់​ខ្ពស់ ឬ​ជា​អ្នកទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។ ក្នុង​សំណុំ​រឿង​០០៤​នេះ មាន​ជន​សង្ស័យ​ពីរ​នាក់​ទៀត គឺ​លោក​អោ អាន និង​លោក​យឹម ទិត្យ។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ លោក​អោ ​អាន ដែល​ស្ថិត​ក្នុង​សំណុំ​រឿង០០៤/២ ត្រូវ​បាន​បញ្ចប់​ការ​ស៊ើប​សួរ​ហើយ ចំណែក​លោក​យឹម ទិត្យ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​០០៤/៣ កំពុងតែ​ស្ថិត​នៅ​ក្នុង​ការស៊ើបសួរ​នៅ​ឡើយ​៕

លោក នេត្រ ភក្ត្រា​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​
លោក នេត្រ ភក្ត្រា​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ