បទសម្ភាស
លោកស្រី Genevieve VAN ROSSUM៖«យើងលើកស្ទួយអាជីវកម្មរបស់ក្រុមហ៊ុនបារាំងឲ្យប្រព្រឹត្ត ត្រឹមត្រូវនៅប្រទេសកម្ពុជានិងមានការទទួលខុសត្រូវផ្នែកសង្គមនិងបរិស្ថាន»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៦
លោកស្រី Genevieve VAN ROSSUM(ហ្សឺណឺវីយ៉ែវ វ៉ាន់រ៉ូស៊ុម) គឺជាឯកអគ្គរដ្ឋទូតមួយរូបទទួលបន្ទុកក្រមសីលធម៌ជីវ-វេជ្ជសាស្ត្រ របស់ក្រសួងការបរទេសបារាំង។ លោកស្រីបានធ្វើទស្សនកិច្ច រយៈពេល១សប្តាហ៍ នៅប្រទេសកម្ពុជា ដើម្បីជាលើកស្ទួយក្រុមហ៊ុនបារាំងនៅកម្ពុជាឲ្យពួកគេមានការទទួលខុសត្រូវផ្នែកសង្គមនិងបរិស្ថានផងដែរ។ ក្រៅពីនេះលោកស្រីក៏បានចូលរួមក្នុងពិធីប្រកួតប្រជែងជាលើក២ របស់ក្រុមហ៊ុនបារាំងចំនួន១៧នៅកម្ពុជា និងមានការប្រគល់ពានរង្វាន់ចំនួន៣ប្រភេទ។