លោក ពុយ គា៖ មេដឹកនាំអាស៊ានមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ដែលបានតាមដានពីកិច្ចប្រជុំអាស៊ាននៅប្រទេសថៃ។ កិច្ចប្រជុំអាស៊ានលើទី៣៤នៅឯក្រុងបាងកក ប្រទេសថៃបានបិទបញ្ចប់ទៅហើយនាថ្ងៃទី២៣ ខែមិថុនានេះ។ ក្នុងកិច្ចប្រជុំនោះ មានប្រធានបទសំខាន់ៗជាច្រើនត្រូវបានលើកឡើង។ បើតាមលោក ពុយ គា មេដឹកនាំអាស៊ានក៏បានជជែកគ្នាពីគម្រោងជួបមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែរ។ ជំនួបនេះអាចនឹងធ្វើឡើងនៅចុងឆ្នាំ២០១៩ប្រសិនបើមេដឹកនាំកូរ៉េខាងជើងយល់ព្រម។ លោកបញ្ជាក់ថា នេះគឺជាទស្សនៈវិស័យថ្មីមួយទៀតរបស់អាស៊ាន ដែលមិនធ្លាប់មានពីមុនមក។