អានតួអត្ថបទ
បទសម្ភាស

លោក ពុយ គា៖ មេដឹក​នាំ​អាស៊ាន​មាន​គម្រោង​ជួប​មេ​ដឹក​នាំ​កូរ៉េខាង​ជើង​លោក​ គីម​ ជុង​អ៊ុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នា​រាត្រី​នេះ គឺ​លោក ពុយ គា អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្យូ​ដូ ដែល​បាន​តាម​ដាន​ពី​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ថៃ​។ កិច្ច​ប្រជុំ​អាស៊ាន​លើទី​៣៤នៅ​ឯក្រុង​បាងកក ប្រទេស​ថៃ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​នា​ថ្ងៃទី​២៣ ខែ​មិថុនា​នេះ​។ ក្នុង​កិច្ច​ប្រជុំ​នោះ ​មាន​ប្រធាន​បទ​សំខាន់​ៗ​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង។ ​បើ​តាម​លោក ពុយ គា​ ​មេដឹកនាំ​អាស៊ានក៏​បាន​ជជែក​គ្នា​ពី​គម្រោង​ជួប​មេដឹក​នាំកូរ៉េ​ខាង​ជើង លោក​គីម ជុង​អ៊ុន ​ដែរ។ ជំនួប​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩​ប្រសិន​បើ​មេដឹក​នាំ​កូរ៉េខាង​ជើង​យល់​ព្រម​។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​ទស្សនៈ​វិស័យថ្មី​មួយ​ទៀត​របស់​អាស៊ាន ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ។
លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ។ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ