អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖ កីឡាជាតិលើកទី២ បានប្រព្រឹត្តទៅយ៉ាងរលូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​ ​លោក ​វ៉ា​ត់ ចំរើន ជា​​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២ បាន​ឈាន​មក​ដល់​ថ្ងៃ​បិទ​បញ្ចប់​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​នេះ​។ ជុំវិញ​ការ​បិទ​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​ថា ​ខេត្ត​ត្បូងឃ្មុំ ​ដែល​មិន​ធ្លាប់​ទទួល​បាន​មេដាយ​សោះ កាលពី​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី១ បែរ​ជា​បាន​ទទួល​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​កីឡាជាតិ​លើក​ទី២ ក្នុង​ចំណោម​១០​ស្ថាប័ន​។ បើ​តាម​លោក​វ៉ាត់ ចំរើន ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​លើក​ទី២ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​។

លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។
លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ