អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន ៖ កីឡា​អាស៊ី​ឆ្នាំ២០១៨ កម្ពុជា​សង្ឃឹម​រក​បាន​មេដាយ​ខ្លះ ដើម្បី​រក្សា​កិត្តិយស​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នារា​ត្រី​នេះ​ គឺ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ លោក វ៉ាត់ ចំរើន ថា​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​២០១៨នេះ កម្ពុជា​សង្ឃឹម​ថា​រក​បាន​មេដាយ​ខ្លះ ដើម្បី​រក្សា​កិត្តិយស​របស់​ខ្លួន ដែល​ធ្លាប់​រក​បាន​មេដាយ​កាល​ពី​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​។ លោក​បញ្ជាក់​ថា​ កម្ពុជា​នឹង​បញ្ជូន កីឡាករ កីឡាការិនី ៤៣នាក់ ចូល​រួមប្រកួត​កីឡា​អាស៊ី​លើកទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេ​ស៊ី នៅ​ពាក់​កណ្តាល​ខែ​នេះ​។

លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​
លោក​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ