លោកវ៉ាត់ ចំរើន៖ កម្ពុជាសង្ឃឹមបានមេដាយច្រើនក្នុងការប្រកួតស៊ីហ្គេមលើក២៩នៅម៉ាឡេស៊ី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៥:៤៩
នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៤ ខែសីហា នេះ គឺលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកបេសកកម្មដឹកនាំកីឡានៅក្នុងឱកាសការប្រកួតស៊ីហ្គេម(SEA Games)នៅម៉ាឡេស៊ីលើក២៩។ ឆ្លើយនឹងសំនួររបស់សឿង ភារៈ លោកវ៉ាត់ ចំរើនថា ការប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ី កម្ពុជាសង្ឃឹមបានទទួលមេដាយច្រើនជាង ការប្រកួតស៊ីហ្គេមនៅឯប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥។ លោកលើកឡើងទៀតថានៅក្នុងចំណោមប្រភេទកីឡារបស់ស៊ីហ្គេមទាំង៣៨ កម្ពុជាបានចូលរួមប្រកួតតែ២៤ប្រភេទកីឡាប៉ុណ្ណោះ ហើយកម្ពុជាសង្ឃឹមថាកីឡាមួយចំនួនដូចជាបាល់ទាត់ បាល់បោះជាដើមនឹងធ្វើឲ្យអាស៊ានមានការភ្ញាក់ផ្អើល។