បទសម្ភាស
លោក វន់ ពៅ៖ អាជ្ញាធរគួរពិនិត្យមើលការនាំចូលរ៉ឺម៉កកង់បីឥណ្ឌា ដែលកំពុងហូរចូលកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក វន់ ពៅ បង្ហាញការគាំទ្រលើចំណាត់ការរបស់សាលាក្រុងភ្នំពេញ ដែលបង្រៀនច្បាប់ចរាចរណ៍ ដល់អ្នកបើកបររ៉ឺម៉កកង់បីនៅរាជធានីភ្នំពេញ។ ក្រៅពីនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ចង់ឲ្យអាជ្ញាធរមានចំណាត់ការពិនិត្យលើចំនួនរ៉ឺម៉កកង់បីឥណ្ឌា ដែលកំពុងហូរចូលប្រទេសកម្ពុជា។