ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

រុស្ស៊ី​ដែល​៤​ឆ្នាំ​ទៀត​​ទទួល ​World Cup-​២០១៨​បាន​បង្ហាញ​បដិរូប​នៃ​កីឡា​នេះ​

រុស្ស៊ី​ដែល​៤​ឆ្នាំ​ទៀត​​ទទួល ​World Cup-​២០១៨​បាន​បង្ហាញ​បដិរូប​នៃ​កីឡា​នេះ​
 
រុស្ស៊ី​ក្នុង​៤​ឆ្នាំ​ទៀត​ទទួល​ World Cup​2018​​បាន​បង្ហាញ​បដិរូប​នៃ​កីឡា​នេះ​ REUTERS/Maxim Shemetov

ពិធី​បង្ហាញ​នេះ ដែល​មាន​ន័យ​សម្រាប់​ពិភពលោក​ទាំង​មូល ត្រូវ​បាន​ផ្សាយ​បន្ត ​ផ្ទាល់​បី​ថ្ងៃ​មុន ចេញ​ពី​ក្រុង​ម៉ូស្គូ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ផ្ទាល់​​នៃ​ រូប​លោក​ប្រធាន “សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡា​បាល់ទាត់” ហៅ​កាត់ FIFA ដែល​ថ្លែង​ថា មិន​អាច​មាន​ពហិការ​អ្វី​ណា​ទល់​នឹង​ការ​ប្រកួត​នេះ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ឡើយ។

លោក​ពូទីន ពី​ចំណែក​ខ្លួន​ សន្យា​ថា រុស្ស៊ី​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​នឹង​ធានា​ឲ្យ​ការ​ប្រកួត​កីឡា​ពិភពលោក​នេះ ប្រព្រឹត្ត​ទៅ គឺ ក្នុង​កម្រិត​ខ្ពស់​បំផុត។
 

ជាបឋម​គួរ​រំលឹក​ថា រុស្ស៊ី​បាន​ទទួល​សិទ្ធិ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល ការ​ប្រកួត​ដើម្បី​រើស ជើង​ឯក​កីឡា​បាល់ទាត់​ពិភពលោក World Cup​ដោយសារ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ឯ​ក្រុង Zurich ប្រទេស​ស្វីស​កាលពី​ថ្ងៃ​ទី​២​ធ្នូ​ឆ្នាំ​២០១០ បេក្ខភាព​រុស្ស៊ី បាន​ទទួល​ពិន្ទុ​ឈ្នះ ​បេក្ខភាព​៥​ផ្សេង ​គឺ​ឈ្នះ ប្រទេស អេស្ប៉ាញ​រួម​ជាមួយ​ព័រទុយហ្កាល , ឈ្នះ​ប្រទេស ហូឡង់រួម ជា​មួយ​បែលហ្ស៊ិក និង ឈ្នះ​ប្រទេស​អង់គ្លេស។

 

ការ​ប្រកួត​ដើម្បី ដណ្តើម​យក​ពាន​រង្វាន់​ពិភពលោក​ខាង​កីឡា​បាល់ទាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រុស្ស៊ី ក្នុង​រយៈពេល​មួយ​ខែ​គត់​គឺ​ពី​ថ្ងៃ​៨មិថុនា ដល់​ថ្ងៃ​៨​កក្កដា​ឆ្នាំ​២០១៨។ លើកនេះ ជា​លើក​ទី​២១ បើ​គិត​ពី​ឆ្នាំ​១៩៣០​មក កាល​ដែល​វា​បាន​ប្រព្រឹត្ត​ទៅ ជា​លើក​ដំបូង គឺ​នៅ​ប្រទេស Uruguay ។

 

ទោះបី​ទៅ​ទល់ពេល​នោះ​នៅ​សល់ ៣​ឆ្នាំ​៧​ខែ​៨​ថ្ងៃ​ទៀត​ក្តី ក៏​តាំងពី​ឥឡូវ​ទៅ​ហើយ​ រុស្ស៊ី បាន បង្ហាញ​បដិរូប​សម្គាល់​កីឡា​លើក​ទី​២១​នេះ ឲ្យ​ពិភពលោក​បាន​ឃើញ។ ពិធី​បង្ហាញ​បដិរូប​នេះ បាន​ប្រព្រឹត្ត​ទៅ នៅ​ក្រុង​ម៉ូស្គូ ក្នុង​យប់​ថ្ងៃ​២៨​ឆ្លង​មក​២៩​តុលា​កន្លង​ទៅ។ នាទី​កំពូល​នៃ​ពិធី​នេះ​ គឺ​ការ​ភ្ជាប់​ទំនា​ក់ទំនង​ត្រង់​ផ្ទាល់ ជាមួយ ក្រុម​អវកាស​យានិក រុស្ស៊ី​៣​នាក់ ក្នុង​នោះ​មាន​ទាំង​ ស្ត្រី​ម្នាក់​ផង ដែល​កំពុង​ស្នាក់​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​មន្ទីរ​ពិសោធន៍​នៅ​អវកាស​ពោល​គឺ ក្នុង ស្ថានីយ​អវកាស​អន្តរជាតិ SSI ហោះ​ជា​ប្រចាំ​នៅ​កំពស់ ៤២០គ.ម. ជុំវិញ​ផែនដី។

 

ពិត​ជា​គេ​ទាំង​នោះ ដែល​បាន​ដកចេញ​ពី​ស្រោម​សំបុត្រ​ដ៏​ធំ នូវ ក្រដាស​សម្ងាត់​មួយ​សន្លឹក​ម្តងៗ ​តាំងពី​សន្លឹក​លេខ​៥ រហូត​ដល់​សន្លឹក​លេខ​១ ហើយ​ព្រលែង​វា​ចេញ​ពី​ដៃ ឲ្យ​វា​ហើរ​អណ្តែត​ក្នុង​ លំហ​គ្មាន​ទំនាញ​របស់​ផែនដី​ ទម្រាំ នៅ​ទីបំផុត​ដល់​សន្លឹក​ស្នូល ផ្តិត​ជាប់​ដោយ​បរិរូប​នោះ​ឯង។ ពេលនោះ​រាល់តែ​អ្នក​ដែល​ស្ថិត​ក្នុង Studio នៅ​លើ​ដី ឯណេ​ បាន​ទះដៃ​សាទរ​យ៉ាង​ទ្រហ៊ឹង។

 

ក្នុង​ពេលជា​មួយគ្នា ក្រុម​អ្នក​បច្ចេកទេស បាន​បញ្ចាំង​ទៅ​ចំ​លើ​ផ្ទៃ​បញ្ឈរ​ខាង​មុខ​នៃ​អគារ​ រោងល្ខោន Bolchoi កំពស់​ដល់​១៨​ម៉ែត្រ នៅ​ចំកណ្តាល​ក្រុងម៉ូស្គូ គឺ​បដិរូប​នោះ​ឯង ដែល​ទាក់ទាញ​អារម្មណ៍ ទាំង​ភ្ញៀវ​បរទេស​ច្រើន​ឥតគណនា ដែល​កំពុងដើរ​កំសាន្ត។

 

ប្រាកដ​ណាស់​ដែល បដិរូប​នេះ មាន​ទម្រង់​ជា​ពាន​រង្វាន់​ផ្ទាល់​ ប៉ុន្តែ វា​រំលេច​ឲ្យ​ឃើញ​ពី ប្រវត្តិសាស្ត្រ វប្បធម៏ សមិទ្ធិផល​រុស្ស៊ី បែប​យ៉ាង វិស័យ​អវកាស ដ្បិត​ពិត​ជា​ជន​ជាតិ​រុស្ស៊ី​ដែល បាន​ហោះចេញ​ទៅ​អវកាស​មុន​គេ។ ពណ៌​ដែល​គេ​ជ្រើស​យក ប្រើស​ម្រាប់ លំអរ​ក្បាច់​ជា ប្រពៃណី​រុស្ស៊ី​នៃ​បដិរូប​នេះ​គឺ​ពណ៌​ក្រហម ពណ៌​ទឹកមាស ពណ៌ខ្មៅ និង​ពណ៌ខៀវ ដែល​អស់​រាប់​សតវត្ស​មក ហើយ ជា​លក្ខណៈចរិត​សម្គាល់​វិចិត្រសិល្បៈ​រុស្ស៊ី។

 

ដោយហេតុថា រុស្ស៊ី​កំពុ​ងស្ថិត​នៅ​ក្រោម​ទណ្ឌកម្ម​បស្ចិម​លោក បាន​ជា​ចេញ​ពី​ទី​នោះ មាន​បន្លឺ ទៅ​ហើយ​នូវ សេចក្តី​អំពាវនាវ ឲ្យ​ធ្វើ​ពហិការ World Cup-2018 នៅ​រុស្ស៊ី ដូច​កាល​ក្នុង​ឆ្នាំ​១៩៨០ ពេល​ដែល​នៅ​ម៉ូស្គូ​មាន​ប្រព្រឹត្ត​ទៅ​ល្បែង​កីឡា​អូឡាំពិក​រដូវក្តៅ ពួក​ប្រទេស​ខាង​លិច បាន​នាំ​គ្នា ប្រកែក​មិន​មក​ចូល​រួម​ទេ ជា​សញ្ញា​ប្រឆាំង​នឹង​អន្តរាគមន៍​កងទ័ព​សូវៀត​ចូល​អាហ្វហ្កានីស្ថាន។

 

 ហើយ​ឥឡូវ គេ​ធុំ​ក្លិន”សង្គ្រាម​ត្រជាក់”នេះ​ទៀត​ហើយ។ ប៉ុន្តែ​លោក Joseph Blatter ជា​ប្រធាន “សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​កីឡា​បាល់ទាត់” ហៅកាត់ FIFA បាន​ថ្លែង​យ៉ាងជាក់​ច្បាស់​ថា គ្មាន ហើយ មិន​អាច​មាន​ទៅ​កើត​ឡើយ ពហិការ​អ្វី​ណា​ប្រឆាំង​នឹង World Cup-2018 នៅ​រុស្ស៊ី។ តាម យោបល់ FIFA ការ​ប្រកួត​ឆ្នាំ​២០១៨​នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​នៅ​រុស្ស៊ី​ជា​ដាច់ខាត ពីព្រោះ បេក្ខភាព​រុស្ស៊ី បាន​ទទួល​ជ័យ​ជំនះ គឺ​ដោយ​យុត្តិ​ធម៌​ត្រឹមត្រូវ។

 

លោក​ប្រធានាធិបតី​ពូទីន ពី​ចំណែក​ខ្លួន បាន​សន្យា​ថា រុស្ស៊ី ធានា​ត្រៀម​លក្ខណៈ សម្រាប់ ទទួល World Cup-2018 ឲ្យ​បាន​ទាន់​ពេលវេលា​និង​ឲ្យ​វា​ប្រព្រឹត្ត​ទៅ ក្នុង​កម្រិត​ខ្ពស់​បំផុត។ គាត់​ថា​ខាង​បញ្ហា​ធានាសន្តិសុខ អ្នក​មុខ​អ្នក​ការ​ម្នាក់ៗ​មាន​នាទី​ទទួល​ខុស​ត្រូវ ផ្ទាល់​ខ្លួន។

World Cup-2018 នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​ក្រុង​ចំនួន ១១​នៃ​ប្រទេស​រុស្ស៊ី ជាទី​ដែល​មាន កីឡាដ្ឋាន​ចំនួន​ដល់​១២ សម្រាប់​ទទួល​ការ​ប្រកួត​នោះ ដែល​ពី​ក្នុង​នោះ​នៅ​ម៉ូស្គូ គឺ​មាន កីឡាដ្ឋាន​បែប​នេះ ដល់​ទៅ​ពីរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ