អានតួអត្ថបទ
បារាំង

សៀវភៅ​ស​របស់​ក្រសួង​ការពារ​ជាតិ​បារាំង​គ្រោង​លុប​ចោល​ការងារ​២​ម៉ឺន​កន្លែង​

សៀវភៅ​ស​របស់​ក្រសួង​ការពារជាតិបារាំង ​ត្រូវ​ដាក់​ជូន​ដល់​លោក​ប្រធានាធិបតី​ François Hollande នៅ​ថ្ងៃ​ចន្ទ​នេះវេលាម៉ោង​១១​,៣០នាទីម៉ោងក្នុងស្រុក។ សៀវភៅ​​ស​ដែល​មាន​គម្រោង​​កាត់​បន្ថយ​ការងារ​នៅ​ក្នុង​ជួរ​​កងទ័ព​បារាំង​ជា​បន្ត​បន្ទាប់​គ្នា​រហូត​ដល់ ៥០០០ ​កន្លែង ​ជា​មធ្យម​​ក្នុងមួយ​ឆ្នាំ​ចាប់ពី ឆ្នាំ​២០១៦-ដល់ឆ្នាំ ២០១៩ ដែលសរុប មានចំនួន​២ម៉ឺនកន្លែង ៩​ខែ​ក្រោយពី​មាន​ការ​ជជែក​ពិភាក្សា​គ្នា​​​រួចរាល់អស់​-នេះជាការបញ្ជាក់របស់ ទិន្នានុប្បវត្តិន៍​សេដ្ឋកិច្ច​ Les Echos។

ប្រធានាធិបតីបារាំង François Hollande អញ្ជើញទៅជួបកងទ័ពបារាំងនៅមូលដ្ឋានយោធាមួយនៅ Kapisa អាហ្វហ្កានីស្ថាន​ ២៥ឧសភា២០១២
ប្រធានាធិបតីបារាំង François Hollande អញ្ជើញទៅជួបកងទ័ពបារាំងនៅមូលដ្ឋានយោធាមួយនៅ Kapisa អាហ្វហ្កានីស្ថាន​ ២៥ឧសភា២០១២ Reuters / Joel Saget
ផ្សាយពាណិជ្ជកម្ម

 យោងតាមទិន្នានុប្បវត្តិន៍សេដ្ឋកិច្ច​ Les Echos សៀវភៅសរបស់ក្រសួងការពារជាតិ​បារាំង ដែលត្រូវ​ដាក់ជូនដល់លោកប្រធានាធិបតីបារាំងនៅព្រឹកមិញនេះ គ្រោង​នឹង​កាត់បន្ថយ​ចំនួន​ការងារ​នៅ​ក្នុង​ជួរ​កងទ័ពបារាំង រហូតដល់​ជាង​២ម៉ឺនកន្លែង​បន្ថែមទៀត ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ ២០១៩។​

នៅឆ្នាំ ២០០៨ លោក Nicolas Sarkozy បាន រៀបចំគម្រោងការដើម្បី​លុបចោល​ការងារ​ក្នុង​កងទ័ព​ចំនួន​៥ម៉ឺន​៤០០០​កន្លែង​នៅក្នុងអំឡុងពេល​ឆ្នាំ​២០០៨-ទៅដល់​ឆ្នាំ ២០១៥។

ចំណែក​សៀវភៅសរបស់ក្រសួងការពារជាតិនៅឆ្នាំ២០១៣នេះ គ្រោង​បន្តការ​​កាត់​បន្ថយ​ចំនួន​ការងារក្នុងជួរកងទ័ពទៀតដែលគ្រោងទុក​រហូតដល់ឆ្នាំ​២០១៥ (គឺ ១ម៉ឺនកន្លែង)​និង​លុប​ចោល​​ការងារ​​ជាង​២ម៉ឺន​កន្លែង​ជា​បន្ថែម​ទៀតនៅក្នុង​អំឡុង​៤​ឆ្នាំ​បន្ទាប់មកទៀត។

ដោយឡែក ដូច​ដែល​បាន​ជូន​ដំណឹង​ដោយ​លោក​ប្រធានាធិបតី​បារាំង​François Hollande កាលពីថ្ងៃទី​២៨​មីនាមុន ថវិការ​សំរាប់​ឆ្នាំ២០១៤​របស់​ក្រសួង​ការពារ​ជាតិ​បារាំង​នឹង​ត្រូវ​រក្សា​ទុក​​ដដែល​គឺ មាន​ចំនួន ​៣១ពាន់៤០០លានអឺរ៉ូ(31,’milliards d’euros)។ ហើយ​ថវិការ ចំនួន​១៧​ម៉ឺន​៩០០០​លាន​អឺរ៉ូ នឹងត្រូវឧទ្ទិសសំរាប់​កិច្ចការពារជាតិ​នៅ​រវាង​ឆ្នាំ ២០១៤​និង​២០១៩។​

ចាប់​ផ្តើម​ឡើង​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ដោយ​លោក François Hollande សៀវភៅ​ស​ ត្រូវ​ធ្វើការ​សើរើ​ឡើង​វិញ​អំពី​យុទ្ធសាស្ត្រ​ការពារ​របស់​ប្រទេស​បារាំង​នៅចំពោះ​មុខ​ស្ថានភាព​ប្រែ​ប្រួល​ក្នុង​ពិភពលោក ដូចយ៉ាង​បដិវត្តន៍​នៅ​ក្នុង​ពិភព​អារ៉ាប​និង​ការវិវឌ្ឈន៍​នៃ​នយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក ដែល​ងាក​ចេញ​ពី​ទ្វីប​អឺរ៉ុប។​ក៏ប៉ុន្តែ កិច្ចការ​នេះ ក៏​ត្រូវ​គិតគូ​ផង​ដែរ​ដល់​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន​និង​ការសន្សំសំចៃ​ត្បិតត្បៀតយ៉ាងខ្លាំងបំផុតដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ