ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

កូរ៉េខាងជើង​ បាញ់​មី​ស៊ីល ២​គ្រាប់ថែម​ទៀត​ ក្រោយ​ចាត់​ទុក​ប្រមុខ​ការ​ទូត​អាមេរិក​ថា​ជា​សារ​ធាតុ​ពុល

media  
ប្រធានាធិបតីកូរ៉េខាងជើង គីម ជុនអ៊ុន KCTV / AFP

ថ្ងៃសៅរ៍ ទី​២៤សីហា កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយ​ខ្លី ចំនួន២គ្រាប់បន្ថែមទៀត បន្ទាប់បានចាត់ទុក រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ថាជា«សារធាតុពុល»។ ការបាញ់​​មីស៊ីលបាឡេស្ទីក និងមី​ស៊ីល​រយៈចម្ងាយ​ខ្លី​ ជា​ច្រើន​លើក​មកនេះ គឺត្រូវ​ អាមេរិក និង​សម្ព័ន្ធ​មិត្ត​ ជប៉ុន និង​កូរ៉េខាងត្បួង ចាត់​ទុកជាការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​។ ការ​បាញ់មីស៊ីល​​គំរាម​របស់​កូរ៉េខាង​ជើង​នេះ​​ គឺ​ចំពេល​ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​របស់​អាមេរិក កំពុង​មើល​មុខ​គ្នា​មិន​ចំ។​

បើ​តាមប្រភព​​ព័ត៌មាន​ពី​កូរ៉េខាងត្បូង, មីស៊ីលពីរគ្រាប់​ថ្មីរបស់​កូរ៉េខាងជើង​នេះ បាញ់​បាន​ចម្ងាយ​៣៨០គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​ចូលទៅក្នុងសមុទ្រជប៉ុន ឬ​សមុទ្រ​ខាង​កើត​។ ការ​បាញ់​មីស៊ីល​នេះ គឺការ​គំរាម​កំញើញ​ជាថ្មីបន្ថែម​ទៀត​ ក្រោយ​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ លោករដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាងជើង រី យ៉ុង ហូ បានព្រមាន​អាមេរិក​ថា ​កូរ៉េខាង​ជើង​ គឺនៅ​តែ​ប្រទេស​ដែល​អា​ច​គំរាម​អាមេរិក និង​អាច​នៅអាច​​បន្តគ្រោះ​ភ័យ​ដល់​អាមេរិក​​យូរ​ពេលត​ទៅទៀត។ ​ថែមពីនេះ ប្រមុខការ​ទូត​កូរ៉េខាង​ជើង វាយ​ប្រហារ​ផ្ទាល់​មាត់​ចំពោះ​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ថា​ជា​សារធាតុពុល។

គួរបញ្ជាក់ថា ជាង​ពីរខែមកនេះ ​កូរ៉េខាងជើង បាន​បាញ់​មីស៊ីល ជាច្រើន​លើក និង​​ជាបន្តបន្ទាប់ ដើម្បី​គំរាមអាមេរិកនិង​ប្រទេស​សម្ព័ន្ធអាមេរិក គឺ​ជប៉ុន​និង​កូរ៉េខាង​ត្បូង។ នៅក្នុង​នោះ ​កូរ៉េខាងជើង បាន​ហាម​អាមេរិក​និង​កូរ៉េខាងត្បួង កុំ​ឲ្យ​ធ្វើ​សមយុទ្ធយោធា​ជាមួយ​គ្នា ក៏ប៉ុន្តែ អាមេរិក​និង​កូរ៉េខាងត្បួង មិន​ព្រម​ស្តាប់​ឡើយ។​

កូរ៉េខាង​ត្បូង ដែល​នៅ​កៀកនឹង​គ្រោះថ្នាក់​ជាង​គេ បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ជាខ្លាំង និង​បាន​កោះប្រជុំសមាជិក​​ក្រុម​ប្រឹក្សា​សន្តិសុខជាតិ​របស់ខ្លួន ជា​បន្ទាន់ ដើម្បី​រក​វិធីសាស្ត្រ​ទប់​ទល់​ស្ថានការ​ណ៍​។

ចំណែក​ជប៉ុន វិញ តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បញ្ជាក់ថា ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាង​ជើង ជារំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ។​ ហើយ​និថា​ជប៉ុន​នឹង​មិន​ព្រងើយ​កន្តើយ​ឡើង ដោយ​ជប៉ុន​នឹង​ត្រូវ​ពិភាក្សាឲ្យ​ស៊ី​ជម្រៅ​​ជាមួយ​ដៃគូ​សម្ពន្ធមិត្តរបស់​ខ្លួន គឺ​​កូរ៉េខាងត្បូង​។ ក៏ប៉ុន្តែ ចំណោទ​នៅត្រង់​ថា កូរ៉េ​ខាង​ត្បូង និង​ជប៉ុន សម្ព័ន្ធ​មិត្តទាំងពីរ​របស់​​អាមេរិក​ កំពុង​តែ​ឈ្លោះ​គ្នា​មិន​ចេះ​ស្វាង ច្រើន​សប្តាហ៍​មក​ហើយ​​ ហើយក្នុង​សប្តាហ៍​នេះ ​កូរ៉េ​ខាងត្បូង បាន​ប្រកាសលុប​ចោល​កិច្ចព្រមព្រៀង​ដោះដូរ​ព័ត៌មានសម្ងាត់​ផ្នែក​យោធា​ ជាមួយជប៉ុន​បាត់ទៅហើយ​។ កូរ៉េខាង​ត្បូង​ ថា​មិន​ចង់​និយាយ​រឿង​នេះត្រង់​ជាមួយ​ជប៉ុនទេ បើជប៉ុន​ចង់​បាន​​ព័ត៌មាន​សម្ងាត់​ផ្នែកយោធានេះ​ ទាល់តែ​ជប៉ុន​ទៅ​សួរ​អាមេរិក​ចុះ​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ