អានតួអត្ថបទ
អាមេរិក-អូតង់

លោកDonald Trump ​ចោទសួរពី​តួនាទី​អាមេរិក​ក្នុងអង្គការ​​អូតង់​

លោកDonald Trump ជា​បេក្ខជន​បក្ស​សាធារណរដ្ឋ​ ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក បាន​លើកឡើង​ថា បើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក មុន​នឹង​លោក​​សម្រេច​អោយ​អាមេរិក​ជួយ​ប្រទេស​សមាជិក​អូតង់​ណាមួយ លោក​ត្រូវមើល​មុន​សិនថា តើ​ប្រទេស​នោះ​បានបំពេញ​កាតព្វកិច្ច​ខ្លួន​ត្រឹមត្រូវ​រឺទេ។

លោក Donald Trump បេក្ខជន​បក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក
លោក Donald Trump បេក្ខជន​បក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក REUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការចុះផ្សាយ​​របស់​សារព័ត៌មាន​ញូយក ថែមស៍ កាលពី​យប់ថ្ងៃពុធ​ លោក​ដូណាល់ ត្រុំ​ បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក បាន​លើកឡើង​ថា លោក​ចង់​កែប្រែ​ចំណុច​មួយចំនួ​ន ក្នុង​អង្គការ​អូតង់ ប្រសិន​បើ​លោក​​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ក្នុង​ពេល​ខាងមុុខ។

លោក​ត្រុំ ត្រៀម​ខ្លួន​ ​តំរូវ​អោយ​​​​សមាជិក​អូតង់​និមួយៗ ​​ចូលរួម​​វិភាគទាន​អោយបាន​សមស្រប សម្រាប់​ដំណើរការ​អង្គការ​អូតង់ ព្រោះ​កន្លងមក អាមេរិ​កចេញ​ថវិកា​ខ្លួន​ច្រើនជាងគេ ក្នុង​អង្គការអូតង់។​​ ក្នុង​បទសម្ភាស​ផ្តល់​ទៅ​សារព័ត៌មាន​ញូយក​ ថែមស៍ ​លោក​ត្រុំ លើកឡើង​ថា ​បើលោកក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ហើយ​បើ​រុស្ស៊ី​វាយប្រហារ​ប្រទេស​សមាជិក​អូតង់​ណាមួយ​​ មុន​នឹង​លោក​សម្រេច​អោយ​​អាមេរិក​​ចូល​អន្តរាគមន៍​ជួយ​ប្រទេស​នោះ​​ ​លោក​ត្រូវមើល​​សិនថា តើ​សមាជិក​អូតង់​មួយនោះ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ដែរទេ។

 

អូតង់​ទើប​សម្រេច​អោយ​មាន​ការពង្រឹង​សន្តិសុខ​ ​នៅ​តាម​ប្រទេស​សមាជិក​ខ្លួន មាន​ប៉ូឡូញ និង​ប្រទេស​តំបន់​បាល់ទិក​​ ​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី។ ​ប្រទេស​តំបន់​បាល់ទិក​បាន​ប្រតិកម្ម​នឹង​ការលើកឡើង​របស់​លោកដូណាល់ ត្រុំ។ ​

 

ប្រធានាធិបតី​​អេស្តូនី​គាំទ្រ​ អោយ​​​​គ្រប់ប្រទេស​សមាជិក​អូតង់​​ បំពេញ​កាតព្វកិច្ច​បាន​ស្មើៗ​គ្នា។ ប្រធានាធិបតី​​អេស្តូនី​លើកឡើង​ថា ​អេស្តូនី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​​​៥របស់​អូតង់ ដែល​បាន​ចំណាយ​ថវិកា​​២ភាគរយ ​នៃ​ផលិតផល​ជាតិ​​សរុប​ក្នុងស្រុក​ សម្រាប់​វិស័យ​ការពារជាតិ។ ប្រធានាធិបតី​លីទុយអានី​វិញ​ បាន​​​រំលឹកថា នៅ​ឆ្នាំ២០១៨​ខាងមុខ ​លីទុយអានី​នឹង​ចំណាយ​២ភាគរយ​ ​នៃ​ផលិតផលជាតិ​​សរុបក្នុង​ស្រុក​ សម្រាប់​ផ្នែក​ការពារ​ជាតិ​ខ្លួនដែរ។

 

ដោយឡែក ​ទាក់ទង​នយោបាយ​ការបរទេស​អាមេរិក ​លោក​ដូណាល់ត្រុំ លើកឡើង​ថា បើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី អាមេរិក​នឹង​មិនដាក់​សម្ពាធ​លើ​តួកគី​ ​រឺ​ក៉៏​លើ​ប្រទេស​ដែល​ប្រកាន់​របបផ្តាច់ការ​ទេ ករណី​មាន​ការបង្ក្រាប​​សកម្មជន​ប្រឆាំង​នយោបាយ។ សម្រាប់​លោក​ត្រុំ អាមេរិក​ត្រូវដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួនខ្លួនឯង​​ជាមុនសិន មុន​នឹង​​ដោះស្រាយ​បញ្ហា​ប្រទេស​​ដទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ