ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

បញ្ញវន្ត​​​ជនជាតិ​​​​អ៊ុយហ្គួ​ ​Ilham Tohti​ ​ទទួល​​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​​​

media  
ជនជាតិ​អ៊ុយហ្គួ លោក ​Ilham Tohti ​ @iuhrdf.org

បញ្ញវន្ត​ជនជាតិ​អ៊ុយហ្គួ ​Ilham Tohti ​អ៊ីឡាំ តុទី ដែល​ចិន​បាន​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​​មួយជីវិត​នោះ បាន​ទទួល​​ពានរង្វាន់​សិទ្ធិមនុស្ស Martin Ennalsឆ្នាំ​២០១៦។ ពានរង្វាន់​នេះ​ត្រូវគេ​អោយ​​​តម្លៃ​ដូចពាន​រង្វាន់​ណូបែលដែរ។ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​។ ​

 

ក្រុងប៉េកាំង​បាន​ប្រតិកម្ម​រិះគន់ លោក ហ្សាអ៊ីត រ៉ាអាត អាល់ហ៊ូសេន ជា​​​​ឧត្តមស្នងការ​​ទទួលបន្ទុក​សិទ្ធិមនុស្ស ​ថា មិនគួរ​ទៅ​​​ចូលរួម​ពិធី​ប្រគល់​ពាន​រង្វាន់​សិទ្ធិមនុស្ស​Martin Ennals អោយ​ជនជាតិ​អ៊ុយហ្គួ ​អ៊ីឡាំ តុទី សោះ។ ​​​នេះ​សបង្ហាញថា ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​កំពុង​តែ​គាំទ្រ​ជន​បះបោរ​ផ្តាច់ទឹកដីនិយម​ មើលងាយ​តុលាការ​ចិន។

គួររំលឹក​ថា កាលពី​ឆ្នាំ២០១៤ តុលាការ​ចិន​បាន​កាត់ទោស​អោយ​លោក​អ៊ីឡាំ តុទី ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។ លោក​តុទី ជាសាស្ត្រាចារ្យ​ និង​ជា​អ្នកសេដ្ឋកិច្ច​មួយរូប។ លោក​បាន​​​រងការ​ចោទប្រកាន់​ថា បាន​​ធ្វើអត្ថាធិប្បាយពីស្ថានភាព​តំបន់​ស៊ីន​ជាំង ​​​​នៅចំពោះ​មុខក្រុម​​និស្សិត​ដែល​លោក​បង្រៀន។

​អ៊ីឡាំ តុទី ត្រូវបាន​គេ​ស្គាល់ថា ជាអ្នក​គាំទ្រស្វិតស្វាញ ​​អោយ​មាន​ការ​ចរចា​រវាង​​ជនជាតិ​ភាគតិច​​អ៊ុយហ្គួ តំបន់​ស៊ីនជាំង និង​ជនជាតិចិន។ សម្រាប់​​អាជ្ញាធរ​​ចិន លោក​តុទី​​​បាន​ធ្វើសកម្មភាព​ហិង្សា​​​ គាំទ្រ​អោយ​មាន​ការ​ស្អប់ខ្ពើម​គ្នា ​​ធ្វើអោយ​​ចិន​បែកបាក់គ្នា។ ​

ដោយឡែក ​​​ពានរង្វាន់​សិទ្ធិមនុស្ស​Martin Ennals ដែល​ប្រគល់​អោយ​លោក​តុទី​​ សម្រាប់​ ឆ្នាំ២០១៦​​នេះ ត្រូវបាន​គេ​ប្រដូច​​​ទៅនឹង​​ពានរង្វាន់​​ណូបែល​​ដែរ។ ​ពាននេះ​​បានបង្កើត​ឡើង​ នៅឆ្នាំ១៩៩៣ ឧទ្ទិស​ដល់​ជនជាតិ​អង់គ្លេស ​​Martin Ennals ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ១៩៩១។ លោក​អេណល ធ្លាប់ធ្វើជា​អគ្គលេខា​ធិការ​​អង្គការ​​​Amnisty International។

រៀងរាល់ឆ្នាំ អង្គការ​សិទ្ធិមនុស្ស​ជាង​១០ មានដូចជា​ ​Amnisty International រឺក៏​​Human Rights Watch ប្រគល់ពាន​រង្វាន់​សិទ្ធិមនុស្ស​មួយនេះ​​ អោយ​ដល់​​សកម្មជន​ដែលបាន​​តស៊ូ​ស្វិតស្វាញ​​ ​ការពារ​សិទ្ធិមនុស្ស៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ