ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អាហ្វ្រិក

គ្រូពេទ្យ​លីបេរីយ៉ា​ដែល​ទទួល​សេរ៉ូម​Zmapp​ ព្យាបាល​ជំងឺ​អេបូឡា​ បាន​ទទួល​មរណភាព​

media  
ក្រុង​Monrovia នៅ​ប្រទេស​លីបេរីយ៉ា ដែល​កំពុង​រង​ការ​រាតត្បាត​ខ្លាំង​ដោយ​ជំងឺ​អេបូឡា។ REUTERS/2Tango

នៅថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប្រទេស​លីបេរីយ៉ា បានប្រកាស​ថា គ្រូពេទ្យ​​​​ក្នុងស្រុក​ម្នាក់ ដែល​មាន​​ជំងឺ​អេបូឡា ហើយ​​បាន​​​ទទួល​សេរ៉ូម​​ Zmapp ​របស់​អាមេរិកមក​ព្យបាល​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ។ ​លីបេរីយ៉ា​ដែល​រង​ការ​រាតត្បាត​​ជំងឺ​អេបូឡា បាន​ទទួល​​សេរ៉ូម​​​​របស់​អាមេរិក​​ មកព្យាបាល​អ្នកជំងឺ​៣នាក់​ក្នុងស្រុក។ ​​រហូត​ពេលនេះ ​ជំងឺ​អេបូឡា​បាន​សម្លាប់​មនុស្សយ៉ាងហោច​​១៤២៧នាក់​។ ​កាលពី​​ថ្ងៃ​អាទិត្យ​ ​​សាធារណ​រដ្ឋ​​​​ប្រជាធិបតេយ្យ​​​កុងហ្កូ​​ ​បាន​ប្រកាស​​វត្តមាន​​​​វីរុស​​អេបូឡា​ក្នុង​ស្រុក។

នៅថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លីបេរីយ៉ា ​លោក​ឡឺវីស ប្រោន បាន​ប្រកាស​ថា គ្រូពេទ្យ​​​​លីបេរីយ៉ា​ម្នាក់ ដែល​ឆ្លង​​មេរោគ​​អេបូឡា ហើយ​​បាន​​​ទទួល​សេរ៉ូម​​ Zmapp ​របស់​អាមេរិកមក​ព្យាបាល​នោះ បាន​ស្លាប់​​ហើយ។ ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លីបេរីយ៉ា ​គ្រូពេទ្យ​រូបនោះ មាន​អាការៈ​​​ធូរស្បើយ ប៉ុន្តែ​នៅ​តែ​មិនអាច​ចៀស​ផុត​ពី​សេចក្តី​ស្លាប់។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​១៣សីហា ​អាមេរិក​បាន​ផ្តល់​សេរ៉ូម Zmapp ទៅ​អោយ​អាជ្ញាធរ​លីបេរីយ៉ា ដើម្បី​ព្យបាល​​អ្នកជំងឺ​លីបេរីយ៉ា​៣នាក់។ ក្រៅពី​គ្រូពេទ្យ​​ដែល​ស្លាប់​ពេលនេះ ​អ្នកជំងឺ​លីបេរីយ៉ា​​២នាក់ទៀតនៅ​​​កំពុង​ស្ថិត​​​ក្រោម​ការ​​ព្យាបាល​នៅ​ឡើយ​។ រដ្ឋមន្ត្រី​ព័ត៌មាន​លីបេរីយ៉ាប្រាប់ថា មាន​សញ្ញា​ប្រាប់ថា ​​មាន​សង្ឃឹម​ថា​អ្នកជំងឺ​ទាំង២​នេះ អាច​​ជាសះស្បើយ​ពី​ជំងឺ​អេបូឡា។​​​ កន្លងមក ​​អាមេរិក​ធ្លាប់​ប្រើ​​សេរ៉ូម​​​នេះ ​​សាកល្បង​លើ​​ពលរដ្ឋ​ខ្លួន​​២រូប ដែល​ឆ្លង​មេរោគ​អេបូឡា នៅ​លីបេរីយ៉ា។ អ្នកជំងឺ​អាមេរិក​ទាំង​២​នាក់​ បាន​ជាសះស្បើយ​ កាលពី​សប្តាហ៍​មុន។ ប៉ុន្តែ ​​សង្ឃកាតូលិក​អេស្ប៉ាញ​១អង្គ​ដែល​ទទួល​សេរ៉ូម Zmapp​ ​​យក​​មកព្យាបាល ​បាន​ទទួល​មរណភាព​ទៅវិញ។

ថ្វីបើ​គេមិនទាន់​ដឹង​ពី​ផលវិបាក​បង្កឡើង​ដោយ​សេរ៉ូម​​ Zmappអាមេរិក វិទ្យាស្ថាន​ដែល​ផលិត​សេរ៉ូម​នេះ ប្រាប់ថា បរិមាណ​សេរ៉ូម​ដែល​មាន​តិចតួច​ ពេលនេះ ត្រូវបាន​គេ​យកទៅ​ប្រើ​ប្រាស់​អស់ហើយ។ ដោយឡែក ​​ពេលនេះ ជប៉ុន​កំពុងសាកល្បង​​ថ្នាំ​ព្យាបាល​ជំងឺ​អេបូឡា ​​​​របស់​ខ្លួន​ដែរ ជា​ថ្នាំគ្រាប់​​មាន​ឈ្មោះថា T-៧០៥ រឺ​Favipiravir។ ប្រភព​ថ្នាំ​នេះ​​ ដើមឡើយ គឺ​ប្រើ​សម្រាប់​ព្យាបាល​​ជំងឺ​គ្រុនផ្តាសាយ។ ថ្នាំ​ T-៧០៥ ​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើតេស្ត​គ្លីនិក​នៅ​សហរដ្ឋ​អាមេរិក។ នៅថ្ងៃចន្ទ​នេះ ​​ជប៉ុន​​​ប្រកាស​ត្រៀម​ខ្លួន​ផ្តល់ថ្នាំ​​​​នេះ ប្រសិន​អង្គការ​សុខភាព​ពិភពលោក​​សុំអោយ​​ប្រើថ្នាំ​នេះ។  

ជំងឺ​អេបូឡា​កំពុងបន្ត​រាតត្បាត​នៅលីបេរីយ៉ា ​​​សៀរ៉ា​ឡេអូន ​ហ្គីណេ និង​​នីហ្សេរីយ៉ា។ ថ្មីៗនេះ ​មាន​​អ្នកជំនាញ​​​ពេទ្យ​​អន្តរជាតិ​ម្នាក់​ទើប​​បាន​ឆ្លង​​ជំងឺ​នេះ ​ជាលើក​ដំបូង ​នៅ​សៀរ៉ាឡេអូន៕ ​  

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ