អានតួអត្ថបទ
បារាំង

ប្រធានាធិបតីបារាំងជូន​ពរ​ឆ្នាំថ្មី ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ថ្លៃថ្នូរ និងហ៊ាន​ស្គាល់​ការ​ពិត

យប់ថ្ងៃទី​៣១ធ្នូ​នៅក្នុង​ឱកាស​ដាច់​ឆ្នាំ​ចាស់​ឈាន​ចូល​ឆ្នាំថ្មី លោក​ប្រមុខ​រដ្ឋ​បារាំង អែម៉ាណុយអែល ម៉ាក្រុង បាន​ថ្លែង​សារ​ជូនពរ​ទៅកាន់​ប្រជាជាតិ​បារាំង ដោយ​សូម​​ឲ្យពលរដ្ឋរស់នៅក្នុងសេចក្តី​ថ្លៃថ្នូរ និង​ហ៊ាន​រស់​នៅ​ក្នុង​សច្ចភាព​។ ប្រធានាធិបតីបារាំង ក៏​បាន​ថ្លែង​សារ​នយោបាយ​ជាច្រើន ដោយ​និយាយ​ពី​បញ្ហាប្រឈម និង​ការ​សម្រេច​បាន​របស់​រដ្ឋាភិបាល​បារាំង ក្នុង​ឆ្នាំ​២០១៨។ តួយ៉ាង​ដូចជា​ លទ្ធផល​នៃឈ្នះ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក របស់​បារាំង​ជាដើម។ នៅក្នុង​ប្រទេស​វិញ បារាំង​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​បាតុកម្ម​ជា​ច្រើន​សប្តាហ៍​របស់​ក្រុម​ចលនា​អាវកាក់លឿង។ ជា​បាតុកម្ម​ដែល​ទាមទារ​ឲ្យ​បញ្ចុះ​ការ​បង់ពន្ធ​ រាប់តាំងពីពន្ធលើប្រាក់​ខែ និង​ពន្ធ​លើ​ថ្លៃ​ទំនិញ​ជា​ដើម។ លោក ម៉ាក្រុង បានឆ្លៀត​ឱកាស​នេះ ផ្តាំ​ទៅ​បាតុករ​ឲ្យចេះមើល​លើ​ស្ថានភាព​ជាក់​ស្តែង ហើយ​កុំ​ចេះតែ​បន្ទោស និង​ត្អូញត្អែរ។​ សូម​ស្តាប់​ប្រសាសន៍​របស់​លោក អែម៉ាណុយអែល ម៉ាក្រុង ៖​

ប្រមុខ​រដ្ឋបារាំង ជូន​ពូរថ្ងៃ​ឆ្លង​ឆ្នាំថ្មី
ប្រមុខ​រដ្ឋបារាំង ជូន​ពូរថ្ងៃ​ឆ្លង​ឆ្នាំថ្មី Michel Euler/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

«ជា​បឋម​ គឺ​ជាការ​ជូនពរ​ប្រកប​ដោយ​សច្ចភាព។ បាទ! យើងត្រូវ​​ជូន​ពូរ​ឆ្នាំថ្មី ឆ្នាំ​២០១៩ ដោយ​មិន​ត្រូវ​កសាង​អនាគត នៅ​លើ​សេចក្តីកុហក និង​ភាព​មិន​ច្បាស់​លាស់​នោះទេ! ខ្ញុំ​ត្រូវ​បញ្ជាក់​ចំណុច​នេះឲ្យ​ច្បាស់​ថា ពេល​ខ្លះ​ យើង​បាន​ឈរ​ជើង​នៅក្នុង​ភាព​មិន​ច្បាស់​លាស់។

យើង​មិ​នអាច​សង្ឃឹម​ គឺ​មិនសង្ឃឹម​​ទាល់តែសោះ ថា យើងត្រូវ​​ធ្វើ​ការ​ងារ​តិច ហើយ​ចង់​បាន​ប្រាក់ខែ​ច្រើន!​ ចង់​បង់​​ពន្ធតិច​ និងចង់​​ចាយ​វាយ​ច្រើន​។ បើ​យើង​មិន​ផ្លាស់ប្តូរ​ទម្លាប់ និង​​អង្គុយ​ចាំតែ​ដកដង្ហើម​ បែប​នេះទេ គឺ​មិន​អាច​ទៅរួច​ទេ។ ទេ! គឺទៅមិន​រួច​ឡើយ! ចំពោះ​រឿងទាំង​នេះ គឺ​យើងត្រូវ​​​ឈរ​លើ​ភាព​ពិត​ជាក់​ស្តែង​ ហើយ​ត្រូវ​ហ៊ាន​ទទួល​យក​ការរពិត​។ 

ពលរដ្ឋ​​បារាំង​យើង​រស់នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​លើពិភពលោក។ ហេដ្ឋារចនា​សម្ព័ន្ធរបស់​​ស្រុក​យើង​ គឺ​គ្រាន់​បើ​ជាង​គេ​លើលោក! យើង​មិន​បង់​ថ្លៃ ឬបង់ថ្លៃតិតតួច​បំផុត​​សម្រាប់​ការ​សិក្សារបស់​កូន​ចៅយើង។ យើង​ទទួល​ការ​ព្យាបាល​ជំងឺ​ ប្រកប​ដោយ​គុណភាព​ ហើយ​បង់​ថ្លៃព្យាបាល​​ដ៏​តិច​តួច​មែនទែន។  យើងបាន​​ចំណាយ​និង​វិនិយោគច្រើន​ សម្រាប់​វិស័យ​សាធរណៈ​របស់​យើង​។

ដូច្នេះ​ ឈប់​ទៅ! សូម​កុំ​បន្ទោស​ ឬឈប់​ត្អូញ​ត្អែរទៅទៀត!»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ