អានតួអត្ថបទ
អាល្លឺម៉ង់-អាមេរិក

ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់​លួច​ស្តាប់​ទូរស័ព្ទ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក

យោង​តាម​សារពត៌មាន​អាល្លឺម៉ង់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ទី១៦ សីហា ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់​បាន​លប​ស្តាប់​សម្លេង​សន្ទនាទូរស័ព្ទ​របស់​លោក​ ចន ឃេរី ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។ ដំណឹង​នេះ​លេច​លឺ​ឡើង បន្ថែម​ពី​លើ រឿង​អាស្រូវ​កន្លង​មក​ ដែល​ថា​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​បាន​លប​ស្តាប់​ទូរស័ព្ទ​របស់​លោកស្រី​ អង់ហ្គេឡា មែកគែល តែ​ថា​ពេល​នេះ​ ខាង​អាល្លឺម៉ង់​ជា​អ្នក​លប​ស្តាប់​ថ្នាក់​ដឹក​នាំ​អាមេរិក​វិញម្តង។

លោកចន ឃេរី និយាយទូរសព័្ទនៅទីក្រុងគែរ កាលពី​ថ្ងៃ​២៤​ កក្កដា ២០១៤
លោកចន ឃេរី និយាយទូរសព័្ទនៅទីក្រុងគែរ កាលពី​ថ្ងៃ​២៤​ កក្កដា ២០១៤
ផ្សាយពាណិជ្ជកម្ម

សារពត៌មាន​អាល្លឺម៉ង់ Der Spiegel បាន​បញ្ចេញ​ពត៌មាន​សម្ងាត់​របស់​ខ្លួន ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ បាន​ធ្វើការ​លប​ស្តាប់​ការ​សន្ទនា​ទូរស័ព្ទ​របស់​លោក ​ចន ឃេរី។ ដោយ​មិន​បាន​បង្ហើប​ឲ្យ​ដឹ​ងពី​ប្រភព​ពត៌មាន សារពត៌មាន​នេះ​បាន​សរសេរ​ថា ភ្នាក់ងារ​ស៊ើបការណ៍​អាល្លឺម៉ង់ បាន​លប​ស្តាប់​តែ​ម្តង​ប៉ុណ្ណោះ​ នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​ ចន ឃេរី កាល​ពី​ឆ្នាំ​២០១៣ ក្នុង​ពេល​ដែល​លោក​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ ពី​បញ្ហា​វិបត្តិ​នៅ​តំបន់​មជ្ឈឹមបូព៌ា។

 
ពត៌មាន​បាន​លេច​លឺឡើង បន្ទាប់​ពី​មាន​រឿង​អាស្រូវ​មួយ​ទៀត​ផង​ដែរ ដែល​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់ បាន​លប​ស្តាប់​ទូរស័ព្ទ​របស់​លោកស្រី​ ហេឡារី ក្លីនតុន។ មាន​កាសែត​ក្នុង​ស្រុក និង​បណ្តាញ​ទូរទស្សន៍​អាល្លឺម៉ង់​ចំនួន​បី​ ដែលបាន​ផ្សព្វផ្សាយ​ពត៌មាន​ចុងក្រោយ​នេះ​ ដោយ​ផ្អែក​លើ ឯកសារ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​គេញ​សម្ងាត់​របស់​CIA​អាមេរិក។ សារពត៌មាន​បាន​បន្ថែម​ថា វា​ជា​ការ​ស្តាប់​ដោយ​ច្រឡំ។ តែ​ទោះ​ជា​យ៉ាងណា ការ​ច្រឡំ​នេះ​ ហាក់​ដូច​ជា​ចៃដន្យ​ពេក ព្រោះ​ច្រឡំ​ចំ​លោកស្រី ហេឡារី ក្លីនតុន ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស ពេល​គាត់​កំពុង​ស្ថិត​ក្នុង​យន្តហោះ​ផ្លូវការ​របស់​រដ្ឋាភិបាល​អាមេរិក។

មិន​ត្រឹមតែ​ប៉ុណ្ណោះ មិន​មែន​មាន​តែ​ថ្នាក់​ដឹកនាំ​ធំៗ​របស់​អាមេរិក​ប៉ុណ្ណោះ​ទេ ដែលត្រូវ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់​លបស្តាប់ទូរស័ព្ទ។ កាសែត​អាល្លឺម៉ង​បាន​សរសេរ​ឲ្យ​ដឹង​ផង​ដែរ​ថា រដ្ឋាភិបាល​អល្លឺម៉ង់​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​នេះ លប​ស្តាប់​ទូរស័ព្ទ​របស់​ថ្នាក់​ដឹកនាំ​ទួរគី ព្រោះ​ថា​ទួរគី​ជា​ដៃគូ​យ៉ាង​សំខាន់​ របស់​អាមេរិក​ក្នុង​អង្គការ​អូតង់។

សារធារណៈ​ជន​នៅ​មិន​ទាន់​ភ្លេច​ទេ​ថា កាល​ពី​ឆ្នាំ​ទៅ​ រឿង​អាស្រូវ​ដែល​ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​លប​ស្តាប់​ទូរស័ព្ទ​លោកស្រី​ប្រមុខ​រដ្ឋ​អាល្លឺម៉ង់ បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​ទូទៅ​នៅ​អាល្លឺម៉ង់​ មាន​ការ​ខឹង​សម្បារ​ជាខ្លាំង។ រឿងរ៉ាវ​នេះ បាន​នាំ​ឲ្យ​ទំនាក់ទំនង​របស់​មហាអំណាច​ពិភពលោក​ទាំងពីរ​ល្អក់កករ​ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​មន្ទិល​សង្ស័យ​ទាំង​អស់​នេះ​នៅឡើយ​ទេ។ ភាព​មិន​ទុកចិត្ត​គ្នា និង​ការ​ការពារ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ឲ្យ​ខាងតែបាន បាន​ជំរុញ​ឲ្យ​មហា​អំណាច​ធំៗ​លួច​ស្តាប់​គ្នា​ទៅវិញ​ទៅមក​ ចង់​បាន​ពត៌មាន​តែ​រៀងៗ​ខ្លួន។ ពោល​គឺ​ទំលាប់​ចាស់​កាល​ពី​សម័យ​សង្រ្គាម​ត្រជាក់​ នៅ​មិន​ទាន់​ត្រូវ​គេ​បោះបង់​ចោល​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ