អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

អាមេរិក​ចោទ​រុស្ស៊ី ប៉ុន្តែ​មូស្គូ​ពន្យល់​ដោះសារ​ក្នុង​រឿង​វត្តមាន​យោធា​រុស្ស៊ី​នៅ​ស៊ីរី

 រុស្ស៊ី​ត្រូវ​អាមេរិក​ចោទ​ថា កំពុង​ពង្រឹង​វត្តមាន​យោធា​នៅ​ស៊ីរី ដោយ​ដាក់ អង្គភាព កាំភ្លើងធំ និង​រថក្រោះ​ធុនធ្ងន់ ធុន T-90 ៧គ្រឿង​ទៅ​ផង​ឲ្យ​ប្រចាំការ នៅ​នឹង​ព្រលាន​យន្តហោះ Lattaquié ប៉ែក​ខាង​ជើង​ប្រទេស​នោះ ដែល​ជា​ដែនអំណាច​លោក​ប្រធានាធិបតី អាសាដ គឺ ពិត​ជា​សម្រាប់ គាំទ្រ រូបគាត់​តែ​ម្តង ការ​នេះ​ថ្លែង​ម្សិលមិញ ដោយ​មន្ត្រីម្នាក់​នៃ​សេតវិមាន។ ចំណែក​ក្រសួង​ការពារជាតិ​រុស្ស៊ី ព្រឹក​ថ្ងៃ១៥​កញ្ញា​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍ ពន្យល់ អំពី​មូលហេតុ ដែល​តម្រូវ ឲ្យ​រុស្ស៊ី ធ្វើ​ការ​សាងសង់​នៅ​នឹង​ព្រលាន​យន្តហោះ​នោះ។ 

លោក​​​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergueï Lavrov (រូបឆ្វេង) និង​សមភាគី​អាមេរិក John Kerry កាល​ពី​ថ្ងៃទី២ មីនា ២០១៥ ​ក្នុង​ទីក្រុង​ហ្សឺណែវ
លោក​​​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergueï Lavrov (រូបឆ្វេង) និង​សមភាគី​អាមេរិក John Kerry កាល​ពី​ថ្ងៃទី២ មីនា ២០១៥ ​ក្នុង​ទីក្រុង​ហ្សឺណែវ REUTERS/Evan Vucci/Pool
ផ្សាយពាណិជ្ជកម្ម

 

តាម​សម្តី​អ្នកនាំពាក្យ​នៃ​ក្រសួងការពារជាតិ​អាមេរិក លោក វរនាវីឯក Jeff Davis រុស្ស៊ី ទំនង​ជា​កំពុង​បង្កើត មូលដ្ឋាន​កងអាកាស​ឈាន​មុខ​នៅ​ស៊ីរី ដ្បិត​ក្នុង​១០ថ្ងៃ​ចុង​ក្រោយ មាន នាវា​រុស្ស៊ី​ផ្ទុក​សម្ភារៈ​និង​បរិក្ខារ បាន​ទៅ​ដល់​ទីនោះ​ជាប់​រដឹក។ ប្រភព​អាមេរិកាំង បាន កត់ត្រា ក្នុង​សប្តាហ៍​មុន ឃើញ​វត្តមាន​ពួក​នាវិក​រុស្ស៊ី​ខាង​ឡើង​គោក រាប់សិប​ក្រុម និង បំណែក​ប្លែកៗ​នៃ​អគារ​ត្រៀម​ទុក​ជា​មុន​ស្រេច សម្រាប់​ដំឡើង​នៅ​នឹង​កន្លែង​ផ្ទាល់ ដើម្បី​អាច ទទួល​មនុស្ស ឲ្យ​ស្នាក់នៅ រហូត​ដល់ ១.៥០០នាក់។ សប្តាហ៍​មុន គេ​ក៏​សង្កេត​ឃើញ​មាន ការ ទៅ​ដល់​នៃ នាវា​រុស្ស៊ី ២គ្រឿង និង​ការ​រើ​ចេញ​ពី​នាវា​ទាំង​នោះ គឺ យានយន្ត​ពាសដែក ប្រមាណ ១០គ្រឿង។

នាយ​ទាហាន​អាមេរិកាំង​បន្ថែម​ថា អន្តរាគមន៍​ជា​យថាហេតុ​នៃ​កងទ័ព​រុស្ស៊ី ទៅ​ក្នុង​ជម្លោះ នៅ​ស៊ីរី ដោយ​ស្ថិត​នៅ​ខាង​លោក​ប្រធានាធិបតី​អាសាដ មុខ​ជា​រំខាន​ដល់​ប្រតិបត្តិការ​ធ្វើ​ដោយ កងអាកាស របស់​សម្ព័ន​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាមហើយ​នឹង​អូសទាញ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត ស្ថានការណ៍​នៅ​ស៊ីរី​ដែល​អស្ថិរភាព​ស្រាប់​ទៅ​ហើយ។ ព្រឹក​ថ្ងៃ១៥​កញ្ញា​នេះ ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​ចេញ​សេចក្តីថ្លែងការណ៌​ថា ការងារ​សាងសង់ កំពុង​ប្រព្រឹត្ត​ទៅ​មែន ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​របស់​រុស្ស៊ី នៅ​នឹង​អាកាសយានដ្ឋាន Lattaquié និង នៅផែ Tartous របស់​ស៊ីរី ជា​ទី​ដែល​នាវា​រុស្ស៊ី តែង​បើក​ចូល​ទៅ​បំពេញ​ស្បៀង ថែម​ទៀត ពីព្រោះ​សំណង់​ទាំង​នោះ បច្ចុប្បន្ន ធ្លាក់​ក្នុង​ភាព​ទ្រុឌទ្រោម​ទៅ​ហើយ។

ក្រសួង​យោធា​រុស្ស៊ី ថ្លែង​ច្រាន​ចោល ការ​បកស្រាយ​របស់​អាមេរិក ដែល​ថា ការ​បំពាក់​ដោយ រុស្ស៊ី​នូវ​បរិក្ខារ​ថ្មីៗ នៅ​នឹង​ព្រលាន​យន្តហោះ​ស៊ីរី និង​ការ​ជួសជុល ខ្សែផ្លូវ​សម្រាប់​យន្តហោះ ហោះឡើង និង ចុះចត នៃ​ព្រលាន​យន្តហោះ​នោះ គឺ​ជា​ស្អី​ណា នៅ​ស៊ីរី។​ បញ្ហា​នេះ ក្នុង​ដំណាក់​ឥឡូវ ឥត​មាន​ចោទ​ក្នុង​របៀប​វារៈ របស់​រុស្ស៊ី​ទេ។ ចោទ​នៅ​ពី​មុខ​ពួក​យោធា​រុស្ស៊ី គឺ​តែ​ការងារ​ជួសជុល ដើម្បី​ឲ្យ​យន្តហោះ​រុស្ស៊ី អាច​ដឹក ជំនួយ​ មនុស្សធម៌ និង គ្រឿង​បច្ចេកទេស​សឹកទៅ ស្រប​នឹង​កិច្ចសន្យា​ដែល​មាន​ចុះ ហើយ មិនមែន អំពី​ការ​ចូលរួម​ច្បាំង​ស្អី​ណា​នៃ​ពួក​ទាហាន​រុស្ស៊ី នៅ​ខាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​សោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ