អានតួអត្ថបទ
បារំាង-កម្ពុជា

សមិទ្ធិករ​ខ្មែរ ប៉ាន់ រិទ្ធី​​ជាប្រធាន​​មេប្រយោគ​​សម្រាប់​​រង្វាន់ ភ្នែកមាស នៅ​មហោស្រព​​ភាពយន្ត​​កាន

កម្ពុជា​មាន​វត្តមាន​ជាប្រចាំ​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន ក្នុង​ប្រទេស​បារាំង។ បើ ទោះបី​ជា​ឆ្នាំនេះ គ្មាន​ខ្សែភាពយន្ត​ខ្មែរ​ណាមួយ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចាក់​បញ្ចាំង​នៅក្នុង​ការ ប្រកួត​ប្រជែង​យក​រង្វាន់ ប៉ុន្តែ ពាក្យ​កម្ពុជា​នៅ​តែ​លឺ​គេ​និយាយ​បង្ហើរ​នៅក្នុង​ចំណោម​សមិទ្ធិករ អ្នក​ផលិត​បរទេស ក្នុង​មហោស្រព​ភាពយន្តកាន។

សមិទ្ធិករ​ខ្មែរ ប៉ាន់ រិទ្ធី​​ជាប្រធាន​​មេប្រយោគ​​សម្រាប់​​រង្វាន់ ភ្នែកមាស នៅ​មហោស្រព​​ភាពយន្ត​​កាន
សមិទ្ធិករ​ខ្មែរ ប៉ាន់ រិទ្ធី​​ជាប្រធាន​​មេប្រយោគ​​សម្រាប់​​រង្វាន់ ភ្នែកមាស នៅ​មហោស្រព​​ភាពយន្ត​​កាន
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំមុន នៅ​មហោស្រពភាពយន្ត​អន្តរជាតិ កាន សមិទ្ធិករ​ខ្មែរ​លោក​ប៉ាន់ រិទ្ធី បាន​ទទួល​រង្វាន់​Certain Regard ពី​ដៃ​របស់ប្រធាន​ក្រុម​គណៈ​មេប្រយោគ​អន្តរជាតិ សម្រាប់​ខ្សែភាពយន្ត រឿង​កង្វះរូបភាព។ នៅ​ឆ្នាំនេះ នៅ​ក្នុង​មហោស្រព​ភាពយន្ត​​កាន​ដដែល ប៉ុន្តែ សម្រាប់​រង្វាន់​​​ថ្មីស្រឡាងដែល​ទើប​បង្កើត​នៅឆ្នាំនេះ លោកប៉ាន់ រិទ្ធី​បាន​ដើរតួ​ជាប្រធាន​គណៈ​មេប្រយោគ​ប្រគល់​រង្វាន់ឲ្យ​សមិទ្ធិករ​ដទៃ​វិញម្តង។ នៅមហោស្រព​កាន លោក​ប៉ាន់រិទ្ធី​ត្រូវ​បាន​អន្តរជាតិ​ស្គាល់​សម្រាប់​ស្នាដៃ​ផលិត​ភាពយន្ត​ឯកសារ​តែមួយ​គ្មានពីរ នោះគឺ មន្ទីរស ២១ ដែល​និយាយ​ពី​ដំណើរការ សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង ក្នុង​ជំនាន់​ខ្មែរក្រហម។

ដោយ​មាន​ការផ្តួចផ្តើម​ពី​​សមាគម​ SCAM ក្នុង​ប្រទេស​បារាំង រង្វាន់​ ភ្នែកមាស L’œil d’OR មាន​ជាលើក​ទី​១​នៅឆ្នាំនេះ​នៅ​មហោស្រព​ភាពយន្ត​កាន និងបង្កើត​ឡើង​​សម្រាប់​តែ​​ភាពយន្ត​ឯកសារ។ រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ដាច់ដោយឡែក​ ពី​រង្វាន់ធំៗ​ផ្សេងទៀត​របស់​​មហោស្រព​ភាពយន្ត​កាន​ដែលមាន​ដូចជា តាល់ប័ត្រ​មាស la palme d’or Сertain regard Camera d’or។ នេះ​គេនៅ​មិននិយាយ​ពី​រង្វាន់​Quinzaine réalisateur Semaine de la Critique cannes។

សម្រាប់​ឆ្នាំ​ដំបូង​របស់ខ្លួន ​កុន​ឯកសារ​ចំនួន ១៤ ដែល​ចុះ​ឈ្មោះ​សម្រាប់​រង្វាន់​ធំដទៃទៀត ត្រូវ​បាន​គេ​ជ្រើសរើស​ផងដែរ សម្រាប់​មក​ប្រកួតប្រជែង យក​រង្វាន់​ភ្នែកមាស។ ខ្សែ​​ភាពយន្ត​ឯកសារ​បាន​រកឃើញ​កន្លែង​ឈរ​ជើង​របស់ខ្លួន នៅ​ក្នុង​មហោស្រព​ភាព​យន្តអន្តរជាតិ​ កាន។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប៉ាន់ រិទ្ធី មុន​នឹង​ប្រគល់​លាភី​ភ្នែកមាស​ទៅ ​សមិទ្ធិករ​កូនកាន់ ឈីលី ម៉ិកស៊ិច សម្រាប់​រឿង Au-delà d’Allend, mon grand père។ ក្រៅពី​រង្វាន់ រូបភូគោល មាស ជ័យលាភី​នឹង​បាន​ទទួល​ទឹកប្រាក់​៥ពាន់​អឺរ៉ូ។ ទឹកប្រាក់​មិនច្រើន ប៉ុន្តែ ជា​រង្វាន់​លើក​ទឹកចិត្ត​ឲ្យ​គេ​ផលិត​កាន់តែច្រើន ខ្សែភាពយន្ត​ឯកសារ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ