ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

តួកគី ទាត់ចោល​ពាក្យគំរាម​របស់​អាមេរិក ដែល​ហាម​មិនឲ្យតួកគី ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី

media ប្រព័ន្ធខែលមីស៊ីល S-400 របស់រុស្ស៊ី ហែរនៅមូស្គូ។ REUTERS/Sergei Karpukhin/Ảnh tư liệu

អនុប្រធានាធិតបីតួកគី បានអះអាងថា តួកគី មិនចុះញ៉មជាដាច់ខាត នឹងពាក្យគំរាមរបស់សហរដ្ឋអាមេរិក ដែលហាមមិនឲ្យតួកគី ទិញប្រព័ន្ធខែលមីស៊ីល របស់រុស្ស៊ី។ លោកអនុប្រធានាធិបតីតួកគី ប្រកាសដូចនេះ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ បន្ទាប់ពីភាគីអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀត ថា បើតួកគី មិនលប់ចោលកិច្ចសន្យាទិញប្រព័ន្ធខែលមីស៊ីលរុស្ស៊ីទេ នោះអាមេរិកនឹងមិនលក់យន្តហោះចម្បាំង ឲ្យតួកគេឡើយ។

"ពាក្យគំរាមពីសំណាក់ រដ្ឋាភិបាលអាមេរិក ថានឹងដាក់ទណ្ឌកម្មមកលើតួកគីនោះ គឺវាសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក មិនស្គាល់តួកគីទេ!"។ នេះគឺជាសម្តី របស់លោក Fuat Oktay អនុប្រធានាធិបតីតួកគី ថ្លែងនៅក្នុងបទសម្ភាសន៍មួយ តាមកញ្ចក់ទូរទស្សន៍។ លោកអនុប្រធានាធិបតីបន្តថា បញ្ហា ប្រព័ន្ធខែលមីស៊ីល S-400 ផលិតដោយរុស៊្សី គឺតួកគីបានសម្រេចចិត្តច្បាស់លាស់ហើយ ថាទិញ។ តួកគីគោរពសម្តីខ្លួន មិនអាចស្តោះហើយលេបវិញនោះទេ។ តាមការគ្រោងទុក តួកគី នឹងទទួលប្រព័ន្ធខែលមីស៊ីលនេះ នៅរវាងខែមិថុនា ឬកក្កដា ឆាប់ៗនេះ។

សូមរំលឹកថា កិច្ចសន្យាទិញប្រព័​ន្ធខែលមីស៊ីល និងបាលីស្ទីក S-400 បច្ចេកវិទ្យាចុងក្រោយរបស់រុស្ស៊ី ដែលតួកគី បានចុះហត្ថលេខា បានបង្កជាបញ្ហាការទូត រវាងតួកគី និងសហរដ្ឋាអាមេរិក។ ក្នុងឋានៈតួកគី ជាសមាជិកអង្គការសម្ព័ន្ធមិត្តអូតង់ គឺអាមេរិកប្រឆាំងដាច់ខាត ចំពោះការដែលតួកគីទិញ ងៀកទៅទិញប្រព័ន្ធខែលមីស៊ីលពីរុស្ស៊ី។ ភាគីអាមេរិកយល់ថា ការយកទៅប្រើលាយឡំគ្នា គឺប្រព័ន្ធខែលមីស៊ីលរបស់រុស្ស៊ី អាចនឹងប្រមូលយកទិន្នន័យកងទ័ព និងយុទ្ធសាស្ត្រ របស់យន្តហោះចម្បាំងអាមេរិក និងរបស់សម្ព័ន្ធមិត្តអូតង់។

រដ្ឋាភិបាលអាមេរិក បានអះអាងថា បើតួកគី នៅតែចចែល មិនលប់ចោលកិច្ចសន្យាទិញនេះទេ អាមេរិក និងមិនប្រគល់យន្តហោះចម្បាំង ប្រភេទ F-35 ចំនួន១០០គ្រឿង ដែកតួកគីបានទិញនោះដែរ។ ជាងនេះទៀត តួកគី អាចនឹងជាប់សំណាញ់ទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក ដោយយោងលើច្បាប់អាមេរិក ក្នុងករណីដែលប្រទេសសម្ព័ន្ធមិត្តណាមួយ ហ៊ានទិនគ្រឿងសព្វាវុធ ពីរុស្ស៊ី។

លោក Patrick Shanahan មន្ត្រីមន្ទីរប៉ង់តាហ្គោន បានបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិក កំពុងរៀបចំឯកសារ ដើម្បីដកទួកគី ចេញពីកម្មវិធីផលិត និងទទួលបានយន្តហោះចម្បាំង F-35។ រហូតមកទល់ពេលនេះ អាមេរិក មិនទាន់បានកំណត់ពីកាលបរិច្ឆេទ ប្រគល់យន្តហោះទៅឲ្យតួកគីទេ។ តែកាលពីដើមខែ មេសា អាមេរិក បានចាប់ផ្តើមផ្អាក ការប្រគល់គ្រឿងបរិក្ខាខ្លះៗហើយ ទៅតួកគី។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ