ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT
អឺរ៉ុប

តើបារាំង​កំពុង​ប្រគល់​គ្រឿង​សព្វាវុធ​​បន្ថែម​ ឲ្យ​អារ៉ាប៊ីសាអូឌីត​ យកទៅ​ធ្វើ​សង្រ្គាម​នៅ​យេម៉ែន?

media រថក្រោះ Leclerc (ឆ្វេង), កាណុងកាំភ្លើងធំ caesar (កណ្តាល) ដាក់តាំង​បង្ហាញ​ក្នុង​ពិពណ៌សព្វាវុធ នៅក្បែរក្រុង​ប៉ារីស ថ្ងៃទី​១៣ ​មិថុនា ២០១៦​ Jacques DEMARTHON / AFP

យោងតាមការបញ្ជាក់ ពីលោកស្រី រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង បានឲ្យដឹងថា ពិតជាមាន ការប្រគល់គល់គ្រឿងសព្វាវុធ នៅឯកំពង់ក្រុង អាវហ្វ្រ៍ ពិតមែន នៅរសៀលថ្ងៃទី​៨ឧសភានេះ។ ដោយឡែក បើតាមការចុះផ្សាយ របស់គេហទំព័រ Disclose បានឲ្យដឹងថា សព្វាវុធដែលបារាំងដឹកនាំចេញនៅថ្ងៃនេះ គឺប្រគល់ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះគឺមាន រថក្រោះកាំភ្លើងធំ ចំនួន៨គ្រឿង។

លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ តាមបណ្តាញព័ត៌មានបារាំងថា នៅកំពង់ផែទីក្រុង Havres ពិតជាមានការជញ្ជូនគ្រឿងសព្វាវុធ ដាក់ទៅក្នុងនាវា ដើម្បីដឹកទៅក្រៅប្រទេសមែន នៅរសៀលថ្ងៃទី​៨ឧសភា។ តែលោកស្រី មិនបានលំអិត ថាមានគ្រឿងសព្វាវុធអ្វីខ្លះនោះទេ។ លោកស្រីរដ្ឋមន្ត្រីអះអាងថា ការបញ្ជូនគ្រឿងសព្វាវុធនេះ គឺជាការអនុវត្តទៅតាមកិច្ចសន្យាទិញ-លក់ ដែលបានរាំងបានចុះហត្ថលេខា ជាច្រើនឆ្នំាំមកហើយ។

ដោយឡែក បើយោងតាមគេហទំព័រ Disclose បានឲ្យដឹងថា នៅថ្ងៃ៨ឧសភា នេះ បារាំង មានគម្រោងប្រគល់ រថក្រោះកាំភ្លើងធំ Caesar ចំនួន៨គ្រឿង ទៅឲ្យអារ៉ាប៊ីសាអូឌីត។ នាវាអារ៉ាប៊ីសាអីឌីត ឈ្មោះ Bahri Yanbu នឹងមកដឹកយក ពីកំពង់ផែក្រុង Havres ឆ្ពោះទៅកាន់កំពង់ផែ Djeddah។

អង្គការ Action Sécurité Ethnique Républicaines (ASER) បានលើកឡើងថា បើសិនព័ត៌មាននេះ ជាការពិតមែន នោះមានន័យថា បារាំងកំពុងតែបំពានសន្ធិសញ្ញាអន្តរជាតិ ស្តីពីការគ្រប់គ្រងចរាចរណ៍សព្វាវុធ។

សូមរំលឹកថា កាលពីថ្ងៃទី​១៥ ខែមេសា គេហទំព័រDisclose ធ្លាប់បានចុះផ្សាយ ដោយយោង​លើឯកសារសម្ងាត់មួយ របស់កងទ័ពបារាំង ដែលបញ្ជាក់ថា គ្រឿងសព្វាវុធ ដែលបារាំងលក់ទៅឲ្យអារ៉ាប៊ីសាអូឌីត គឺត្រូវបានប្រទេសនេះ​យកទៅប្រើ ដើម្បី​ធ្វើសង្រ្គាម​នៅយេម៉ែន។ តែយ៉ាងណា រដ្ឋាភិបាលបារាំង នៅតែបន្តប្រកែកថា គ្រឿងសព្វាវុធ ផលិតផលបារាំង ត្រូវបានអារ៉ាប៊ីសាអូឌីត ប្រើតែ​ក្នុងបេសកកម្មការពារខ្លួន តែប៉ុណ្ណោះ។

គេហទំព័រDisclose ក៏បានចុះផ្សាយលំអិតដែរ អំពីកិច្ចសន្យាមួយ ចុះហត្ថលេខានៅខែធ្នូ ឆ្នាំ២០១៨ រវាងក្រុមហ៊ុនNexter ដែលជាអ្នកផលិតរថក្រោះបារាំង និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ កិច្ចសន្យានោះ មានកំណត់អំពីការប្រគល់ រថក្រោះ និងកាំភ្លើងធំ ទៅឲ្យអារ៉ាប៊ីសាអូឌីត នៅរវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ