ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

លោកម៉ាក្រុង​បើក​វេទិកាG7 ជាមួយ​នឹង​សុទិដ្ឋិនិយម បើ​ទោះបី​សំណុំរឿង​ធំៗ​ពេញ​ដោយ​ភាព​តានតឹង

media លោកដូណាល់ត្រាំ និងលោកម៉ាក្រុង បាយថ្ងៃត្រង់​​ជាមួយគ្នា នៅ​​ទីក្រុង​ប្យ៉ារីត្ស មុនបើក​ជំនួប​កំពូល​ G7 ថ្ងៃ​ទី​​២៤ ​សីហា​ ២០១៩​ REUTERS/Carlos Barria

វេទិកាកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ហៅកាត់ថា G7 បានបើកទ្វារ កាលពីថ្ងៃសៅរ៍ ទី២៤សីហា នៅឯក្រុងប្យ៉ារីត្ស ភាគនិរតីប្រទេសបារាំង។ ក្នុងនាមជាម្ចាស់ផ្ទះ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសន្ទរកថាទៅកាន់ប្រជាជនបារាំង ដើម្បីបង្ហាញ​​​​ពី​កម្មវត្ថុ ក៏ដូចជាការតាំងចិត្តរបស់លោក ធ្វើឲ្យវេទិកាកំពូលG7លើក​នេះ ទទួលបានផលវិជ្ជមាន។

មុនបើកវេទិកាកំពូលនេះ លោកប្រធានាធិបតីបារាំង និងលោកប្រធានាធិបតីអាមេរិក បានពិសារ​បាយថ្ងៃត្រង់ជាមួយគ្នាតែ២នាក់​ ដោយឥតបានព្រៀងទុកមុន ដើម្បី​សាកល្បងខិតចូលកៀកគ្នា ខណៈដែល​ភាពខ្វែងគំនិតគ្នារវាងមេដឹកនាំទាំង២ ត្រូវបានបង្ហាញកាន់តែច្បាស់ ក្នុងរយៈពេលចុងក្រោយនេះ​។

មេដឹកនាំទាំងពីរ បានបង្ហាញភាពរាក់ទាក់ល្អូកល្អឺននឹងគ្នា ហើយសុទ្ធតែអះអាងថា មានទំនាក់ទំនងដ៏ល្អវិសេសជាមួយគ្នា។ លោកម៉ាក្រុង បានឆ្លៀតលើកឡើង នៅតុបាយ អំពីផលអាក្រក់នៃការធ្វើសង្រ្គាមពាណិជ្ជកម្មដាក់គ្នា។ រីឯលោកដូណាល់ ត្រាំ វិញ ជាមួយ​នឹង​ស្នាមញញឹម​បែប​ប្រឹងៗ បានលើកឡើងថា​ លោកម៉ាក្រុងគឺជាមិត្តល្អ បើទោះបី​មាន​ទើស​សម្តីគ្នា​ខ្លះក៏ដោយ តែមិនថ្វីទេព្រោះជំនួបកំពូលលើកនេះ នឹងមានអ្វីនិយាយគ្នាច្រើន។

គួរបញ្ជាក់ថា វេទិកាកំពូលG7លើកនេះ គឺធ្វើឡើងក្នុងបរិបទ​ ដ៏សែនតានតឹងជាទីបំផុត ដោយសារតែពិភពលោក ត្រូវប្រឈមនឹងបញ្ហាខ្វែងគំនិតគ្នាជាច្រើន រវាងប្រទេសមហាអំណាច​ ក្នុងនោះមាន​សំណុំរឿងអ៊ីរ៉ង់ បញ្ហាសង្រ្គាមពាណិជ្ជកម្ម ព្រមទាំងបញ្ហាបរិស្ថាន-អាកាសធាតុ។

សម្រង់ប្រសាសន៍ សន្ទរកថារបស់លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង 24/08/2019 ស្តាប់
បារាំង ត្រូវប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព តែបើម្នាក់ឯង ក៏មិនអាចទៅរួចដែរ។ ខ្ញុំចង់ឲ្យវេទិកាកំពូលG7 នេះមានប្រយោជន៍។ ជាមួយនឹងសំណុំរឿងធំៗទាំង៣ មាន បញ្ហាសន្តិសុខ បញ្ហាសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងវិសមភាពសង្គម ខ្ញុំជឿថាយើងអាចធ្វើវេទិកាលើកនេះ ក្លាយជាវេទិកាពិសេសនិងមានសារៈសំខាន់បំផុត។ ពិភពលោកយើង កំពុងស្ថិតនៅក្នុងកាលៈទេសៈមួយដ៏អស្ថិរភាព។ ខ្ញុំជឿជាក់ថាជនជាតិបារាំងយើង គឺជាមនុស្សមានឆន្ទៈ មានស្មារតី ដែលចូលចិត្តស្នើយោបល់ និងព្យាយាមកាត់ជម្រុះរាល់ការខ្វែងគំនិតគ្នាហើយមិនត្រូវចុះញ៉ម នឹងការលំបាកនៃកាលៈទេសៈបច្ចុប្បន្ន ពោលគឺមានស្មារតីរឹងមាំ អង់អាចក្លាហាន។
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ