ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

លោកម៉ាក្រុង ចៀសមិនឆ្លងឆ្លើយ នឹងសារវាយប្រហារលើTwitter របស់លោកដូណាល់ ត្រាំ

media លោកម៉ាក្រុង ក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់ពីលើនាវាចម្បាំង Charles de Gaulle។ ថ្ងៃទី១៤ វិច្ឆិកា ២០១៨ Handout / TF1 / AFP

កាលពីល្ងាចថ្ងៃពុធ ទី១៤វិច្ឆិកា លោកម៉ាក្រុងបានផ្តល់បទសម្ភាសន៍មួយ ផ្សាយផ្ទាល់ពីលើនាវាផ្ទុកយន្តហោះច​ម្បាំង Charles de Gaule​ របស់បារាំង។​ ក្នុងឱកាសនោះ អ្នក​កាសែត បាន​ចោទសួរ អំពី​ប្រតិកម្ម​របស់លោក ម៉ាក្រុង បន្ទាប់​ពីបាន​ឃើញ នូវ​សារ​វាយប្រហារ ដែល​​លោក​ដូណាល់ ត្រាំ ​បាន​សរសេរ​លើ​Twitter ​រិះគន់​មកលើ​រូបលោកម៉ាក្រុង។ លោក​ម៉ាក្រុង បាន​ឆ្លើយ​ដោយ​​ខ្លីថា ក្នុងនាម​ប្រទេស​សម្ព័ន្ធមិត្ត យើង​ត្រូវ​គោរពគ្នា​ទៅវិញទៅមក ហើយលោក​ មិន​អាច​ទៅឆ្លើយឆ្លង​ យកចាញ់យកឈ្នះ តាមទំព័រTwitter ជាមួយនឹងលោកដូណាល់ ​ត្រាំ នោះទេ។

បន្ទាប់ពីបានចាកចេញពីទីក្រុងប៉ារីសវិញ លោកដូណាល់ ត្រាំ បានសរសេរសារជាច្រើន លើទំព័រTwitter ដោយបានរិះគន់ ដោយចំៗ ទៅលើលោកប្រធានធិបតីបារាំង អេ​ម៉ានុយអែល ម៉ាក្រុងថា ស្ថានភាពសេដ្ឋកិច្ចបារាំង ក្រោមការដឹកនាំរបស់លោកម៉ាក្រុង គឺ មិនល្អទាល់តែសោះ។

លោកត្រាំ ក៏បានរិះគន់សារជាថ្មី អំពីគំនិត ដែលលោកម៉ាក្រុង ចង់បង្កើត ឲ្យមានកងទ័ពសម្រាប់សហភាពអឺរ៉ុប។ ក្នុងចំណុចនេះ លោកដូណាល់ ត្រាំ​បានសរសេរថា៖ "យកល្អ អឺរ៉ុបគួរតែ​ ​រកលុយមកបង់ថ្លៃចំណាយរបស់អូតង់ ឲ្យគ្រប់​សិនទៅ មុននឹងចង់បង្កើតទ័ពដោយខ្លួនឯង"។ លោកត្រាំ ក៏បានឆ្លៀត រំលឹក ពីគុណបំណាច់របស់កងទ័ពអាមេរិក ដែលបានមកជួយបារាំង ក្នុងជំនាន់សង្រ្គាមលោកលើកទី២ ថា៖ "ប្រជាជនបារាំង វិះនឹងត្រូវបង្ខំចិត្តរៀនភាសាអាល្លឺម៉ង់ទៅហើយ កុំតែបានអាមេរិកទៅជួយរំដោះទាន់!"។

"ក្នុងនាមជាប្រទេសសម្ព័ន្ធមិត្តនឹងគ្នា យើងត្រូវគោរពគ្នាទៅវិញទៅមក..."
សម្រង់​​បទសម្ភាសន៍​​លោក​អេម៉ានុយអែល ម៉ាក្រុង ​ប្រែ​សម្រួល ដោយ​ម៉ម ពិសី 15/11/2018 ស្តាប់

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ