ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អឺរ៉ុប

លោកម៉ាក្រុង៖ យើងនឹង​កសាង​ព្រះវិហារ​ណូត្រដាម ឡើងវិញ ឲ្យ​ល្អ​លើស​ដើម

media គំនរធ្យូង និង​​បំណែក នៅក្នុងព្រះវិហារ Notre Dame de Paris។ ថ្ងៃទី​១៦ មេសា ២០១៩ AFP

ព្រះវិហារកាតូលិក ណូត្រដាម នៅទីក្រុងបារីស ដែលមានចំណាស់ ជាង៨សតវត្ស​ ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីថ្ងៃទី១៥មេសា។ ស្នាដៃស្ថាបត្យកម្មដ៏ល្អឯកនេះ មិនមែនត្រឹមតែ​ជានិម្មិតរូបនៃប្រទេសបារាំងប៉ុណ្ណោះទេ តែវាគឺជាសម្បតិ្តបិតិកភណ្ឌមនុស្សជាតិ។ គ្រោះមហន្តរាយអគ្គីភ័យនេះ បានធ្វើឲ្យប្រជាជនបារាំង គ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាជនទូទាំងពិភពលោក មានការតក់ស្លុតក្នុងចិត្តជាខ្លាំង។ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងសារ នៅលើកញ្ចក់ទូរទស្សន៍ ដោយបានសន្យា ថានឹងរួមគ្នា កសាងព្រះវិហារ ណូត្រដាមឡើងវិញ នឹងឲ្យល្អស្អាត ជាងមុនទៀងផង។

សំរង់ប្រសាសន៍លោក ម៉ាក្រុង ប្រែសម្រួលដោយ ម៉ម ពិសី 17/04/2019 ស្តាប់
...យើងប្តេជ្ញាថា នឹងកសាង ព្រះវិហារ Notre Dame ឡើងវិញ ហើយធ្វើឲ្យស្អាតល្អ ជាងមុនថែមទៀតផង។ ខ្ញុំចង់ឲ្យ កិច្ចការកសាងឡើងវិញនេះ ត្រូវឲ្យរួចរាល់ ក្នុងរយៈពេល៥ឆ្នាំទៀត។ យើងពិតជាអាចធ្វើបាន ហើយយើងនឹងស្រាក់ដៃ រួមកម្លាំងគ្នា...
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ