ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT
អឺរ៉ុប

សមាជិក​សហភាព​អឺរ៉ុប មិន​ត្រូវគ្នា រឿងរើស​ថ្នាក់​ដឹកនាំ​ថ្មី​នៃ​ស្ថាប័ន​អឺរ៉ុប

media លោកម៉ាក្រុង លោនដូណាល់ ទូស្គនិងលោកស្រីមែរគែល ​ប្រជុំគ្នា​នៅ​ព្រុចសែល ថ្ងៃទី​​២០ មិថុនា ២០១៩។ Kenzo Tribouillard/Pool via REUTERS

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២០មិថុនា មេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ដើម្បីនិយាយគ្នា ស្តីអំពីការតែងតាំង ថ្នាក់ដឹកនាំថ្មីនៃស្ថាប័នធំៗ របស់សហភាពអឺរ៉ុប។ ក្នុងនោះ មានប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណកម្មការអឺរ៉ុប ប្រធាន​សភា​អឺរ៉ុប តំណាង​កិច្ចការ​អន្តរជាតិអឺរ៉ុប និង អគ្គនាយក​ធនាគារ​កណ្តាល​អឺរ៉ុប ជាដើម។ តែយ៉ាងណា ថ្នាក់ដឹកនាំអឺរ៉ុប មិនបាននិយាយត្រូវគ្នាទេ ស្តីពីបេក្ខជន ព្រោះម្នាក់ៗ ហាក់ដូចជាគាំទ្របេក្ខជនផ្សេងៗគ្នា។

បារាំង និង អាល្លឺម៉ង់ ដែលជាកម្លាំងចលករសំខាន់ នៃសហភាពអឺរ៉ុប ទំនងជាមានយោបល់មិនដូចគ្នា ហើយ​គាំទ្របេក្ខជនខុស​គ្នា។ តែយ៉ាងណាក៏ដោយ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បាន​អះអាងថា ការជ្រើសរើសបេក្ខជននេះ មិនមែនជាកម្មវិធីប្រកួតប្រជែងដណ្តើមគ្នា រវាងបារាំងនិងអាល្លឺម៉ង់ទេ។ លោកគាំទ្របេក្ខជនណា ដែលមតិភាគច្រើនគាំទ្រ តែបេក្ខជននោះ ក៏ត្រូវតែមានសមត្ថភាពនិងបទពិសោធន៍ការងារ ឆ្លើយតបនឹងមុខងារដែរ ដើម្បីធានាឲ្យ​មាន​នូវតុល្យភាព​។

ខ្ញុំមិនបោះឆ្នោតវ៉េតូប្រឆាំង បេក្ខជនណាមួយ ដោយសារតែខ្ញុំស្អប់បុគ្គលនោះ ឬក៏ដោយសារបុគ្គលនោះជាមនុស្សរបស់បក្សណាមួយនោះទេ។ ខ្ញុំធ្លាប់និយាយហើយ ហើយខ្ញុំសូមបញ្ជាក់ម្តងទៀត ថា ខ្ញុំផ្តល់អាទិភាពដល់តុល្យភាព។ ការសម្រេចចិត្តរបស់យើង ត្រូវតែធ្វើដោយមានតុល្យភាព ដែលយោងទៅលើភេទប្រុស ឬស្រី តុល្យភាពភូមិសាស្ត្រ ព្រមទាំងមានកម្រិតសមត្ថភាពគ្រប់គ្រាន់។

សម្រង់ប្រសាន៍ លោក ម៉ាក្រុង 21/06/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ