ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

ទស្សនកិច្ច​លោក​រដ្ឋមន្ត្រី​ការបរទេស​ក្រិក​នៅ​រដ្ឋធានី​របស់​រុស្ស៊ី​

media  
រដ្ឋមន្ត្រី​ការបរទេស​ក្រិក​ Nikos Kotzias ​(ឆ្វេង)​ ស្វាគម​សមភាគី​អាល្លឺម៉ង់​​លោក​ Frank-Walter Steinmeier ​ REUTERS/Francois Lenoir

លោក​ប្រមុខ​ការទូត​ក្រិក Nikos Kotzias ថ្ងៃ​ពុធ​ទី​១១​កុម្ភៈ ផ្តើម​ទស្សនកិច្ច នៅ​ក្រុង​ម៉ូស្គូ តាម​សេចក្តី​អញ្ជើញ​របស់​សមភាគី​រុស្ស៊ី លោក ស៊ែរហ្គៃឡាវ៉្រូវ។ ទស្សនកិច្ច​នេះ​ធ្វើ​ចំ​ថ្ងៃ​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​បេឡារុស​គឺ​ជំនួប​កំពូល​ការទូត ចតុភាគី អ៊ុយក្រែន-រុស្ស៊ី -បារាំង​-អាល្លឺម៉ង់​ ស្តីអំពី​បញ្ហា​អ៊ុយក្រែន ជំនួប​ដែល​ត្រូវ​សហភាពអឺរ៉ុប ចាត់​ទុក​ជា​”សំណាង ចុង​ក្រោយ” ដើម្បី​បញ្ចៀស​ឲ្យ​ផុត​ពី​សង្គ្រាម​ឆេះ​សន្ធោសន្ធៅ​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន។

 

ពិតជា​ដើម្បី​ឲ្យ​ជំនួប​កំពូល​នេះ កើត​មាន​ទៅ​រួច ដែល​ស្របនឹង​ការ​មូល​មតិ​គ្នា​រវាង មេ​ដឹកនាំ​នៃ​៤​ប្រទេស​នោះ មាន​ប្រព្រឹត្ត​ទៅ ជំនួប​ជា​២​ដំណាក់សិន​ដើម្បី​សម្រប​យោបល់​គ្នា ឲ្យ​បាន​ដាច់​ស្រេច​ជាមុន ទៅ​លើ​ចំណុច​មួយ​ចំនួន ដែល​មាន​លើក​យក​ទៅ​ពិភាក្សា​យ៉ាង​សកម្ម មុន​ដំបូង​នៅ​​ក្រុង​គៀវ​ថ្ងៃ​ព្រហស្បត៏​៥​កុម្ភៈ បន្ទាប់មក​នៅ​ក្រុង​ម៉ូស្គូ​ថ្ងៃ​សុក្រ​៦​កុម្ភៈ។

ជំនួប​២ ដំណាក់​នោះ​ ដែល​សម្រាប់​បង្ក​លក្ខណៈ​ដល់ កិច្ច​ប្រជុំ​កំពូល​ថ្ងៃ​នេះ គឺ ជំនួប​ថ្នាក់​អនុ​រដ្ឋមន្ត្រី​ការបរទេស​​បារាំង-រុស្ស៊ី-អាល្លឺម៉ង់-អ៊ុយក្រែន នៅ​ក្រុង​ប៊ែរឡាំង​ថ្ងៃ​ចន្ទ​ទី​៩​កុម្ភៈ និង​ជំនួប​​នៃ​ក្រុម​ទំនាក់ទំនង​ត្រីភាគី អ៊ុយក្រែន-រុស្ស៊ី-OSCE យប់មិញ នៅ​ក្រុង​មិនស្ក៏។

 
ចំណុច​ដែល​ត្រូវ​សម្រប​យោបល់​គ្នា​នោះ មាន​ជាអាទ៏ ពាក់ព័ន្ធ​នឹង​ការ​ឈប់បាញ់ រយៈពេល ឈប់​បាញ់​សព្វាវុធ​ធុនធ្ងន​ដែល​ត្រូវ​ដក​ចេញ​ខ្សែ​ឈប់បាញ់​លើ​សមរភូមិ​ផ្ទាល់ ទំហំ​នៃ​តំបន់ ដែល​មិនត្រូវ​មាន​អាវុធ​និង​កងទ័ព បញ្ហា​ត្រួតពិនិត្យ​ដោយ​អន្តរជាតិ​លើ​តំបន់​ទ្រនាប់។ ល។

និយាយ​អំពីទស្សនកិច្ច​លោក​រដ្ឋមន្ត្រី​ការបរទេស​ក្រិក​នៅ​ម៉ូស្គូ នោះ​គឺ​នៅ​មិន​ទាន់មាន​លំអិត ឲ្យ​ដឹង​នៅ​ឡើយ ពី​របៀបវារៈ​ប្រចាំ​ថ្ងៃ ៖ តើ​គ្រាន់តែ​ជា​ជំនួប​ទ្វេភាគី​ធម្មតា ឬ​មួយ ក៏​លោក​ប្រមុខ​ការទូត​ក្រិក​នឹង​ត្រូវ​ភាគី​រុស្ស៊ី អន្ទង​ឲ្យ​សំដែង​ដែរ គោលជំហរ​ខ្លួន​ចំពោះ​សំណុំរឿង​អ៊ុយក្រែន។

គួររំលឹកថា កាលពី​ថ្ងៃ​២៩​មករា ពេល​ដែល​រដ្ឋាភិបាល​ក្រិក ក្រោម​ការ​ដឹកនាំ​លោក Alexis Tsipras ទើបឡើង​កាន់​អំណាច លោក​រដ្ឋមន្ត្រី​ការបរទេស Kotzias បាន​ចង្អុល​ឲ្យ​ឃើញ​ថា ប្រទេស​ក្រិក ប្រាថ្នា​ឲ្យ​មាន​ការ​សន្ទនាគ្នា​រវាង រុស្ស៊ី​និង​សហភាពអឺរ៉ុប ដោយ​គាត់​បាន​ជម្រុញ ឲ្យ​សហភាព​អឺរ៉ុប​អនុម័ត​យក​អត្ថបទ ដែល​ឥតប្រមើល​នូវ​ទណ្ឌកម្មថ្មីៗ​ឡើយ ទល់​នឹង​ម៉ូស្គូ។

ជាការកត់សម្គាល់ ដំណឹងនេះ​ថែម​ទាំង​បាន​ញ៉ាំង​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី Anton Siluanov ឲ្យ​ថ្លែង​ថា ម៉ូស្គូ​ត្រៀម​ផ្តល់​ដល់​ប្រទេស​ក្រិក ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក នូវ​ឥណទាន​ទៅ​តាម​តម្រូវការ​របស់​ប្រទេស​នេះ។

មិនតែប៉ុណ្ណោះ ទាំង​លោក​នាយករដ្ឋមន្ត្រី Alexis Tsipras ទាំង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ Panos Kammenos បាន​ទទួល​ទៅហើយ​សេចក្តី​អញ្ជើញ ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ម៉ូស្គូ​ក្នុង​ប៉ុន្មាន​ខែ​ចំពោះ​មុខ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ