ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

តុលាការ​យុត្តិធម៌អន្តរជាតិ ៖ ស៊ែរប៊ីនិង​ក្រូអាស៊ី​គ្មាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទេ

media  
ប្រធាន​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ លោល Peter Tomka ថ្ងៃទី ៣ កុម្ភៈ ២០១៥ AFP PHOTO / ANP / ROBIN VAN LONKHUIJSEN

ទាំង​ក្រូអាស៊ី ទាំង​ស៊ែរប៊ី​ មិន​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទេ នៅ​ក្នុង​អំឡុង​ពេល​សង្គ្រាម​​រវាង​ប្រទេស​ទាំង​ពីរ ពី​ឆ្នាំ​១៩៩១-១៩៩៥។ នេះ​គឺ​ជា​សាលក្រម​​សម្រេច​ដោយ​តុលាការ​​យុត្តិធម៌​​អន្តរជាតិ នៅ​ថ្ងៃអង្គារ​ទី ៣​កុម្ភៈ ២០១៥​ តែ​តុលាការក្រុង​ឡាអេ​​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ​ សហការ​គ្នា​ដើម្បី​សន្តិភាព​និង​ស្ថិរភាព ក្នុង​តំបន់​បាល់កង់។

 

គ្រាន់​តែ​បាន​ទទួល​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ភ្លាម ស៊ែរប៊ី បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ជា​និរន្ត​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ក្រូអាស៊ី ដែល​សុខ​ចិត្ត​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការដែរ ​ តែ​បាន​សម្តែង​​ជា​បឋម​កាយ​វិការ​មិន​សប្បាយ​ចិត្ត​។

 
សម្រាប់​តុលាការ​យុត្តិធម៌ ថ្វីបើ​ ភាគី​ទាំងពី​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋមែន ប៉ុន្តែ​គ្មាន​ចេតនា​បំផ្លាញ​ពូជសាសន៍​មួយ​ទៀត​ត្រូវ​បាន​បញ្ជាក់​សោះ។ ហេតុការណ៍​ដែល​កើត​ឡើង​គឺ​​បង្ហាញ​ថា​មាន​ការ​ជម្លៀស​ដោយ​បង្ខំ។ ដូច្នេះ​ហើយ​ទើប​តុលាការ​យល់​ថា ស៊ែរប៊ី និង​ក្រូអាស៊ី ទាំង​ពីរ​ភាគី​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទេ។ តុលាការ​ទទួលស្គាល់​ថា​ សង្គ្រាម​រវាង​ក្រូអាស៊ី និង​ស៊ែរប៊ី​នេះ ពេល​ខ្លះ​លក្ខណៈ​ធ្ងន់ធ្ងរ​ ដោយ​មាន​មនុស្ស​ ១៦០០​នាក់​ ក្នុង​នោះ​ ១១០០​ស៊ីវិល​ត្រូវ​បាន​ទាហាន​ស៊ែរប៊ី​សម្លាប់។

សូម​បញ្ជាក់​ថា​សង្គ្រាម​ស៊ែរប៊ី និង​ក្រូអាស៊ី បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​អតីត​យូហ្កោស្លាវី​បាន​បែក​ខ្ញែក​ ក្រូអាស៊ី​ប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ នៅ​ឆ្នាំ​១៩៩១ តែ​ត្រូវ​បន្ត​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុមសហគមន៍​​ស៊ែរប៊ី។ ជម្លោះ​​ស៊ែរប៊ី​-ក្រូអាស៊ី​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៥ ជាមួយ​នឹង​ការ​បាត់បង់​​ជីវិត​មនុស្ស​អស់​ប្រមាណ​២​ម៉ឺន​នាក់ និងនៅ​ពេល​ដែលក្រូអាស៊ី​បើក​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ។

នៅ​ឆ្នាំ​១៩៩៩ ក្រូអាស៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ ចោទ​ប្រកាន់​ស៊ែរប៊ី​ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​តាម​រយៈ​ការ​ជម្លៀស សម្លាប់​ ធ្វើ​ទារុណកម្ម ឬ​ឃុំឃាំង​ពលរដ្ឋ​ក្រូអាស៊ី។ ឯ​ស៊ែរប៊ី​វិញ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​តបវិញ ក្នុង​សំណុំ​រឿង​តែ​មួយ​ ចោទ​ប្រកាន់​ក្រូអាស៊ី​ដែល​ប្រើ​កម្លាំង​ទាហាន​សម្លាប់​ជន​ស៊ីវិល​បញ្ចប់​សង្គ្រាម។

តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤៦​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ ទើប​កាត់​ក្តី​ឱ្យ​រដ្ឋ​តែ​មួយ​គត់​ឱ្យ​ជាប់​ទោស​ប្រល័យ​ពូជ​សាសន៍ គឺ​ករណី​ប្រល័យ​ពូជសាសន៍​Srebrenicaនៅ​ភាគ​ខាងកើត​បូស្នី ពី​សំណាក់​កង​កម្លាំង​ស៊ែរប៊ី​បូស្នី​ នៅ​ឆ្នាំ​១៩៩៥៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ