អានតួអត្ថបទ
អេហ្ស៊ីប-អ,ស,ប,

អេហ្ស៊ីប​​សុំ​​អសប​ឲ្យ​មាន​អន្តរាគម​​យោធា​​អន្តរជាតិ​​​ដើម្បី​​ប្រឆាំង​​នឹង​​ពួក​​ជីហាត​​នៅ​​លីប៊ី​​

លោក Abdel Fattah al Sisi ប្រធានាធិបតី​អេហ្ស៊ីប នៅ​ថ្ងៃ​អង្គារ៍​នេះ បាន​សុំ​​ការ​​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អសប​ ដើម្បី​ឲ្យ​មាន​អន្តរាគម​យោធា​អន្តរជាតិ​មួយ​នៅ​លីប៊ី។​ អន្តរាគមន៍​​អន្តរជាតិ​នេះ មាន​គោលដៅ​ ដើម្បី​វាយប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​ជីហាត​នៃ​​​​អង្គការ​អ៊ីស្លាម​ជ្រុលនិយម​នៅ​លីប៊ី។

ប្រធានាធិបតីបារាំង François Hollande និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sissi
ប្រធានាធិបតីបារាំង François Hollande និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sissi REUTERS/Yoan Valat/Pool
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុបារាំង Europe1 នៅលើ​​ភាព​ចាំបាច់​នៃ​សេចក្តី​សម្រេចចិត្ត​របស់​អសប ស្តីពី​អន្តរាគមន៍​យោធា​អន្តរជាតិ​នៅ​លើ​ទឹកដី​លីប៊ី លោក​ប្រធានាធិបតី​អេហ្ស៊ីប បាន​ថ្លែង​ថា “យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​​ទៀតទេ ”។  ដោយមើលទៅ​លើ​ការ​ចង់បានរបស់​​​​ពលរដ្ឋ​​​និង​រដ្ឋាភិបាល​លីប៊ីដែរនោះ  ​យើងបាន​​​អំពាវនាវ​ដើម្បី​​ធ្វើ​​សកម្មភាពរួមគ្នាក្នុងការ​​​ស្តា​​ ស្ថិរភាព​និង​សន្តិសុខ​នៅ​ប្រទេស​លីប៊ី​ឡើង​វិញ។

 
ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញម្ល៉េះ កងទ័ព​អេហ្ស៊ីប បាន​ទម្លាក់​គ្រាប់បែក​យ៉ាងខ្លាំងក្លា​ទៅ​លើ​​ទីតាំងនានារបស់​ក្រុម​ជីហាត​អង្គការ​អ៊ីស្លាម​ជ្រុលនិយម​នៅ​លីប៊ី។ ប្រតិបត្តិការ​យោធា​​អេហ្ស៊ី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​វីដីអូរូបភាព​មួយ ​បង្ហាញ​ពី​ការ​​​សម្លាប់​​យ៉ាងព្រៃផ្សៃរបស់ពួកជីហាតទៅ​លើ​ជនជាតិ​អេហ្ស៊ីប​កាន់​គ្រិស្តសាសនា coptes​២១​នាក់។
លោកប្រធានាធិបតីអេហ្ស៊ីប បានថ្លែងបន្តទៀតថា”យើងមិនចង់ឲ្យ​អេហ្ស៊ីបធ្វើអន្តរាគម​យោធា​​និងក៏​​គ្មាន​​បំណង​​ធ្វើ​​សកម្មភាពនៅ​​ក្នុង​​ទឹកដី​​​ នៅ​តំបន់​​ព្រំដែន​លីប៊ី​ដែរ”។

ពីព្រោះ​អេហ្ស៊ីប ប្រកាន់ជំហរ​គោរព​​អធិបតេយ្យភាព​និង​ពលរដ្ឋ​លីប៊ី​ ក៏​ប៉ុន្តែ ព្រឹត្តការណ៍​ដែល​បាន​កើត​ឡើង​កន្លង​មក គឺ​​ជា​ឧក្រឹដ្ឋកម្ម​​ដ៏​សាហាវ​យង់ឃ្នង​បំផុត”។ នេះជា​ការអះអាង​របស់​លោក​​ប្រធានាធិបតី​អេហ្ស៊ីប ដោយលោក​សង្កត់​ទៀត​ថា “ បើ​​​ពលរដ្ឋ​អេហ្សីប ​ត្រូវ​ពួក​​សត្រូវ​សម្លាប់​​យ៉ាង​ព្រៃផ្សៃ​នៅ​លីបី ឬក៏នៅទីណាក្តី ​យើង មិន​សម្ងំ​នៅ​ស្ងៀម​នោះទេ ហើយ​យើង​​​ត្រូវតែ​បញ្ចេញ​សកម្មភាព​ប្រឆាំង​តបត​វិញ ​ដើម្បី​ការពារ​ខ្លួន និង​ក៏​ដើម្បី បញ្ឈប់​ទាំង​ស្រុង​​សកម្មភាពភេរវនិយមនេះ។

សូមបញ្ជាក់ថា លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sissi​និង​លោក​ប្រធានាធិបតី​បារាំង François Hollande បាន​​អំពាវនាវរួមគ្នា សុំ​ឲ្យ​អ,ស,ប, រួមប្រជុំក្រុម​ប្រឹក្សា​សន្តិសុខ ដើម្បី​​​​​​សំរេចចិត្តនៅលើ​វិធានការណ៍ថ្មីៗប្រឆាំងទល់នឹងអង្គការរដ្ឋអ៊ីស្លាម។ ទីក្រុងកែរថែមទាំង​ទទូចស្នើសុំ​ ឲ្យមានអន្តរាគមន៍យោធា​អន្តរជាតិដ៏រឹងមាំមួយ​ដើម្បី​ធ្វើការ​លុប​បំបាត់ឲ្យអស់ ការរីករាលដាលនៃក្រុមអ៊ីស្លាមជ្រុលនិយមនៅលីប៊ី៕​ ​  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ