ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អឺរ៉ុប

ខ្សែភាពយន្ត​​របស់​បារាំង រឿង​Dheepan ទទួល​តាល់ប័ត្រមាស​របស់​មហោស្រពភាពយន្តកាន

media  
លោក Jacques Audiard សមិទ្ទិករ​ភាពយន្ត(រូប​កណ្តាល) "Dheepan" និង​តួ​សម្តែង​ នៅ​ក្រុង​កាន ថ្ងៃ​ទី ២១ ឧសភា ២០១៥ REUTERS/Benoit Tessier

បារាំង​នាំមុខ​គេ ក្នុង​ការទ​ទួល​រង្វាន់​តាល់ប័ត្រ​មាស​ក្នុង​មហោស្រព​​ភាពយន្តអន្តរជាតិ​កាន ក្នុង​​ប្រទេសបារាំង​ដែល​បាន​បិទបញ្ចប់ កាលពី​យប់​ថ្ងៃ​អាទិត្យ​ទី ២៤ឧសភា។ គណៈ​មេប្រយោគ​មាន​គ្នា ៩នាក់ ក្រោម​ការដឹកនាំ​របស់​បងប្អូន​ Cohen សមិទ្ធិករអាមេរិកាំង​បាន​ប្រកាសប្រគល់រង្វាន់ តាល់ប័ត្រមាស​ ទៅ​ឲ្យ​សមិទ្ធិករ​បារាំង​ លោក​ហ្សាក ហ្កូដីយ៉ា​ដែល​បានដឹកនាំ​រឿង Dheepan/ឌីប៉ាន់។

គណៈមេប្រយោគ​មហោស្រពកាន​បាន​បង្កើត​ភាពភ្ញាក់ផ្អើល​ដោយ​បាន​ប្រកាស​ប្រគល់​រង្វាន់​តាល់ប័ត្រ​មាស​ឆ្នាំ ២០១៥ ទៅ​ឲ្យ​សមិទ្ធិករ​Jacque Audiard សម្រាប់​រឿង Dheepan/ឌីប៉ាន់ សមិទ្ធិករ​Jacque Audiard​មិនមែន​ជាមនុស្ស​ប្លែកមុខ នៅមហោស្រព​ភាពយន្ត​អន្តរជាតិ កាន ព្រោះ​លោក​ធ្លាប់​បានទទួល​រង្វាន់​Grand prix ម្តង កាលពីឆ្នាំ ២០០៩ សម្រាប់​រឿង​Prophète។

ប៉ុន្តែ ការជ្រើសរើស​រឿង ​ Dheepan/ឌីប៉ាន់​ ឲ្យទទួល​តាល់ប័ត្រមាស កាលពី​យប់​ថ្ងៃ​អាទិត្យ គឺជា​រឿង​ដែល​គ្មាន​នរណា​ស្មានដល់។ ​អ្នករិះគន់​ភាគច្រើន ដែល​បាន​ចូល​ទស្សនា​ខ្សែ​ភាពយន្ត ក្នុង​ការប្រកួត បាន​វាយតម្លៃ​ថា រឿង​ឌីប៉ាន់​គ្មានអ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដូច​រឿង Carol/ការ៉ូល របស់​អ្នកដឹកនាំរឿង​អាមេរិកាំង​Todd HAYNES ឬ​រឿង The youthរបស់​អ្នក​ដឹកនាំរឿង​អ៊ីតាលី Paolo Sorrentino។

 
រឿង​ Dheepan/ឌីប៉ាន់​ និយាយ​ពី​កសាង​ជីវិត​ប្រកប​ដោយ​ឧបសគ្គ​របស់​ជនអន្តោប្រវេសន៍​ជាតិ តាមូល​​បីនាក់​ដែលរត់​គេចចេញ​ពី​សង្រ្គាម​នៅ​ស្រីលង្កា មកតាំង​ទី នៅប្រទេស​បារាំង។ ការប្រគល់​រង្វាន់​តាល់ប័ត្រមាស​ទៅ​ឲ្យ​រឿង​ដែល​និយាយ​ពី​ជនអន្តោប្រវេសន៍ ធ្វើឡើង នៅក្នុង​បរិបទ​មួយ​ដែល​អាស៊ី និង​អឺរ៉ុប​កំពុង​ជួបវិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍​តាមទូក។

នៅមហោស្រព​ភាពយន្ត​កាន លើក​ទី ៦៨ រង្វាន់​សម្រាប់ តួឯកស្រី​ដែល​សំដែង​ល្អ​បានទៅ លើ​តារា​អាមេរិកាំង​Rooney Mara នៅក្នុង​រឿង អាមេរិកាំង Carol/ការ៉ូលនិង​តារា​ស្រី​បារាំង Emmanuelle Bercot សំដែង​ក្នុង​រឿង Mon roi/ស្តេចរបស់​ខ្ញុំ របស់​សមិទ្ធិករ​បារាំងMaïwenn។ ខ្សែភាពយន្ត​ចិន រឿង​ឃាតករ/The Assassinរបស់​សមិទ្ធិករ​ជាតិ​តៃវ៉ាន់ Hou Hsiao-Hsien​បាន​ទទួល​រង្វាន់​សម្រាប់​ការដឹកនាំរឿង។ រង្វាន់ Grand Prix បាន​ទៅលើ​រឿង ហ្វីសដឺសូល/SAUL FIA (LE FILS DE SAUL)ដឹកនាំ​ដោយ​សមិទ្ធិករ​ហុងគ្រី​László NEMES។ រឿង​ហ្វីសដឺសូល​បាន​ធ្វើ​ឲ្យ​អ្នកចូលទស្សនា ដែល​មាន​តាំង​ពី​អ្នករិះគន់ និង​អ្នកកាសែត​រន្ធត់ ព្រោះ​រឿងនេះ ​និយាយ​ពី​ជនជាតិ​ជ្វីហ ត្រូវ​ទាហាន​អាល្លឺម៉ង់​ចាប់​បង្ខំ​ឲ្យ​ធ្វើការ នៅបន្ទប់​ដែល​អាល្លឺម៉ង់ សម្លាប់​ជនជាតិ​ជ្វីហ្វ នៅក្នុង​ជំរំកាប់សម្លាប់​មនុស្ស ក្នុង​សម័យ​សង្រ្គាមលោក​លើក​ទីពីរ។ រង្វាន់​ផ្សេងទៀត​ដូចជា៖

-រង្វាន់សម្រាប់តារា​បុរស​បាន​ទៅលើ​សិល្បករសំដែង​ជាតិ​បារាំង លោកVincent LINDON​ដែល​បាន​សំដែង​ក្នុង​រឿង La loi du marché/ច្បាប់ទីផ្សារ។

-រង្វាន់​សម្រាប់​សេណារីយ៉ូ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​រឿង Chronic​របស់​សមិទ្ធិករ​Michel FRANCO
-រឿង Lobster របស់​អ្នកនិពន្ធ​ក្រិក Yorgos LANTHIMOS​បាន​ទទួល​រង្វាន់​មេប្រយោគ Prix du Jury
-តាល់ប័ត្រមាស​សម្រាប់​កុន​ខ្នាតខ្លី បានទៅលើ​រឿង Waves 98របស់​សមិទ្ធិករ​Ely DAGHER
-រង្វាន់​កាម៉េរ៉ា​មាស​បាន​ទៅលើ​រឿង La Tierra y a la sombra César Augusto Acevedo៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ