ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អឺរ៉ុប

រុស្ស៊ី​នៅតែ​បន្ត​រៀបចំ​ខ្លួន សម្រាប់​ទទួល ការ​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៨

media  
ប្រធានាធិបតី រុស្ស៊ី ពូទីន ចុះ​ត្រួតពិនត្យ​ការសាងសង់ ពហុកីឡាដ្ឋាន សម្រាប់​ទទួលWorld Cup2018 REUTERS

វិមាន​ក្រេមឡាំង​ថ្ងៃ​ពុធ​ទី៣​មិថុនា បាន​ថ្លែង​ថា ទោះ​បី លោក​ប្រធាន​សហព័ន្ធ បាល់ទាត់​ពិភពលោក “FIFA” Joseph Blatter ​បាន​ប្រកាស​លាចេញ​ពី​តំណែង ​ទាំង​នាំ​ឲ្យ​គេ ភ្ញាក់ផ្អើល​ក្តី ​ទោះ​បី​មាន​លាន់​ឮ​ជា​សេចក្តី​អំពាវនាវ​ ឲ្យ​ធ្វើ​ពហិការ​ទល់​នឹង World Cup – 2018 ​នៅ​រុស្ស៊ី​ក្តី ​ក៏ ​រុស្ស៊ី​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ទទួល​ការ​ប្រកួត​កីឡា​នេះ ​នៅ​តែ​បន្ត​ធ្វើ​ការ​ រៀបចំ គ្មាន​បង្អង់​ដំណើរ​ឡើយ។

ថ្លែង​ទៅ​ពួក​អ្នក​កាសែត ​នា​រសៀល​ម្សិល​មិញ ​អ្នក​នាំពាក្យ​ផ្លូវ​ការ​របស់​វិមាន​ក្រេមឡាំង  ​លោក​ ឌ្មីទ្រី ពេស្កូវ ​បាន​លើកឡើង​ជាអាទ៏ ៖ ​ការ​លា​ចេញ​ពី​តំណែង​របស់​លោក Joseph Blatter ​បាន​នាំឲ្យ​រុស្ស៊ី​ងឿង​ឆ្ងល់​ក្រៃ ​ប៉ុន្តែ​ក្រុង​ម៉ូស្គូ ​​នៅ​តែ​បន្ត​សហការ​ជាមួយ​រូប​គាត់​ដដែល។ មក​ទល់​ឥឡូវ ​រុស្ស៊ី​នៅ​តែ​មិន​ដឹង​នៅ​ឡើយ ​តើ​អ្វី​ជា​មូលហេតុ​នៃ​ការ​លា​ចេញ​ពី​តំណែង​នេះ។

ដោយ​ហេតុ​ថា​ លោក Blatter ​នៅ​បន្ត​បំពេញ​កាតព្វកិច្ច​ខ្លួន ​រហូត​ដល់​ពេល​បោះឆ្នោត​ថ្មី ​ដែល​នឹង​ប្រព្រឹត្ត​ទៅ ​លុះ​ក្នុង​ចន្លោះ​ពី​ខែ​ធ្នូ​ឆ្នាំ​នេះ​ ទៅ​ខែ​មិនា​ឆ្នាំ​ក្រោយ ​បាន​ជា​រុស្ស៊ី​ នៅ​តែ​សហការ ​ដដែល​ជាមួយ​នឹង​អង្គការ”FIFA” ។ ដូច្នេះ ​អ្វី​ជា​ចម្បង ​គឺ​ថា​រុស្ស៊ី បន្ត​ធ្វើការ​រៀបចំ​ខ្លួន​សម្រាប់​ ទទួល​ការ​ប្រកួត​បាល់ទាត់​រើស​ជើងឯក​ពិភពលោក​ ក្នុង​៣ឆ្នាំ​ទៀត ​ហៅ​ថា World Cup -2018។

តប​នឹង​សំនួរ៖ ​តើ​អាជ្ញាធរ​រុស្ស៊ី ​មិន​ព្រួយ​បារម្ភ​ទេ​ឫ​ ថា ​ប្រធានថ្មី​របស់”FIFA​” អាច​ពិនិត្យ​សើរើ ឡើងវិញ ​ទី​កន្លែង​សម្រាប់​ការ​ប្រកួត World Cup -2018? ​តំណាង​វិមាន​ក្រេមឡាំង​ឆ្លើយ​ថា ៖ យើង​មិន​ដឹង​ឡើយ​ ថា​តើ​នរណា​ ដែល​នឹង​ជាប់​ជា​ប្រធាន​ថ្មី​នោះ។ ប្រធាន​ថ្មី​នេះ​សោត ​មិនមែន ​លេច​ចេញ​មក​ស្អែក ​ឫ​ខាន​ស្អែក​ឡើយ ​ដូច្នេះ​ កុំអាល​រត់​ទៅ​មុន​ព្រឹត្តិការណ៍។

គួរ​និយាយ​ថា ​ថ្ងៃ​៣​មិថុនា ​តាំង​​ពី​មុន​ពេល​លោក Blatter​ បាន​ប្រកាស​លាចេញ​ពី​តំណែង​ម៉្លេះ ​ស្រាប់តែ​មាន​ដំណឹង​ថា​ ​សហភាព​នៃ​សមាគម​កីឡា​បាល់ទាត់​អឺរ៉ុប ​ហៅ​ថា UEFA ​នឹង​បើក​ធ្វើ​ កិច្ច​ប្រជុំ​ នៅ​ថ្ងៃ​ស្អែក​ ទី៥​មិថុនា ​ដើម្បី​ពិនិត្យ​មើល ​បញ្ហា​ធ្វើ​ពហិការ​ទល់​នឹង World Cup -2018 នៅ​រុស្ស៊ី​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់ “FIFA” ​ហើយ​ចាត់ចែង ​ជា ​ការ​ប្រកួត​បាល់ទាត់ ពិភពលោក​ផ្សេង ​ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​បាក់មុខ។

អំពី​ការ​ពួតដៃ​គ្នា​បង្កើត​ជា​ឧបសគ្គ​ រាំងរា​កុំឲ្យ World Cup -2018​ ប្រព្រឹត្ត​ទៅ​កើត​នៅ​រុស្ស៊ី ​គ្រប់តែ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ​បាន​នាំគ្នា​បរិហារ ​ប្រតិបត្តិ​ការ​វាត​ដោយ​ស.រ.អា​. ចាប់ ​ពួក​មន្ត្រី FIFA ​តាម​បទ​ពុក​រលួយ​។ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ បាន​ត្មិះ​តិះដៀល
 ក្រុង​វ៉ាស៊ីនតោន ​ដោយ​មិន​ញញើត​មាត់​ឡើយ​ថា  ​ជា​ទង្វើ ​បំពាន​លើ​បទដ្ឋាន​អន្តរជាតិ​តែម្តង ​ការ​ដែល​ស.រ.អា. ​វាត​សុពលភាព​ច្បាប់​ខ្លួន​ ទៅ​អនុវត្ត​លើ​រដ្ឋ​ដ៏ទៃ ​ឲ្យតែ​សម្រេច​បាន​ នូវ គោលដៅ​យង់ឃ្នង​របស់​ខ្លួន ​ប្រឆាំង​រុស្ស៊ី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ