អានតួអត្ថបទ

សហភាពអឺរ៉ុប ប្រយុទ្ធប្រឆាំង​នឹង​ការរើសអើង​តាម​អ៊ីនធ័រនែត

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុបទាំង​អស់ កំពុង​ជួយប្រជុំ​គ្នា​ នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ប្រទេស​លុចសំបួរ ដើម្បី​រិះរក​មធ្យោបាយ​​ទប់​ស្កាត់​ការ​រើស​អើង​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​ដ៏​គំហុក​មិន​ធ្លាប់ អឺរ៉ុប​ពេល​នេះ​ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នឹង​ការ​រីក​រាលដាល​ នៃ​ពាក្យ និង​សារញុះញង់​ ឱ្យ​មាន​ការ​រើស​អើង និង​ស្អប់​ខ្ពើម​ពូជសាសន៍ តាម​ប្រព័ន្ធ​សង្គម​ផ្សេងៗ។

អឺរ៉ុប​ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ញុះញង់​តាម​អ៊ីនធ័រនែត​
អឺរ៉ុប​ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ញុះញង់​តាម​អ៊ីនធ័រនែត​ REUTERS/Regis Duvignau/Files
ផ្សាយពាណិជ្ជកម្ម

“យើង​សង្កេត​ឃើញ​មាន​ពាក្យ​សំដី និង​សារ​ស្អប់​ខ្ពើម​ បែប​ឧក្រិដ្ឋ​ផង លើ​ប្រព័ន្ធ​សង្គម” នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាល្លឺម៉ង់ Heiko Maas ពេល​ទៅ​ដល់​ប្រទេស​លុចសំបួរ។ លោកMass ត្រូវ​ធ្វើ​របាយការណ៍​មួយ​ ប្រាប់​​​សមភាគី​អឺរ៉ុប អំពី​កិច្ច​​ពិភាក្សារបស់​អាល្លឺម៉ង់​ជាមួយ​បណ្តាញ​សង្គម​ហ្វេសប៊ូក និង​បណ្តាញ​វិបសៃតិ៍​ផ្សេង​ទៀត ព្រម​ទាំង​អំពី​វិធានការ​របស់​អាល្លឺម៉ង់ ក្នុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្វី​ដែល​ជា​បញ្ហា​របស់​អឺរ៉ុប​ទាំង​មូល។

“អំពាវនាវ​ឱ្យ​ស្អប់​ខ្ពើម​ ឱ្យ​សម្លាប់​ ជន​ភៀស​ខ្លួន ឬ​ដុត​ជនជាតិ​អ៊ីស្រាអែល...” ទាំងនេះ​​មិន​មែន​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ទេ ! គឺ​ជា​អំពី​ឧក្រិដ្ឋ​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ ! នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាល្លឺម៉ង់​ដដែល​ ដោយ​ថែម​ទាំង​បាន​សម្តែង​ការ​សោក​ស្តាយ​ថា Facebook Google Youtube Twitter ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ​ លុប​ចោល​នូវ​រាល់​ពាក្យ​សំដី​ឃ្លាឃ្លោង​ញុះញង់​​ឱ្យមាន​ការ​រើង​អើង​និង​ស្អប់​ខ្ពើមគ្នា។ ហ្វេសប៊ូក​អាច​លុប​អស់​រូបភាព​អាសអាភាស​​អាណាចារ​លើ​កុមារ​បាន ហេតុអ្វី​មិន​អាច​លុប​ពាក្យ​ញុះញង់​គ្នា​មិន​បាន។

 
​កាលពី​ខែ​មុន ក្នុង​ខណៈ​ដែល​អាល្លឺម៉ង់​​​ទទួល​ជន​ភៀស​ខ្លួនយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ក្រោម​ក្រសែ​ភ្នែក​ក្តៅក្រហាយ​និង​រិះគន់​ពី​សំណាក់​ក្រុម​អ្នក​ជាតិ​និយម​ជ្រុល ​ ហ្វេសប៊ូកសន្យា​ថា​នឹង​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រាល់​គ្រប់ទម្រង់​នៃ​​សារ​ខំម៉ិន​ដែលមាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍​ជា​ភាសា​អាល្លឺម៉ង់ចោល។

សម្រាប់​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌ គេ​ត្រូវ​តែ​បែង​ចែក​ឱ្យ​ដាច់​រវាង​ ពាក្យ​សំដី ឃ្លាឃ្លោង​ញុះញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ ដែល​មាន​អាច​ទទួល​យក​បាន​សោះ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ដែល​ជា​តម្លៃ​គ្រឹះ​ជា​មូលដ្ឋាន​របស់​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​បារាំង គឺ​ដល់​វេលា​ដែល​អឺរ៉ុប​ត្រូវ​ផ្ទៀង​ផ្ទាត់ ធ្វើ​​ច្បាប់ឱ្យ​ស៊ី​សង្វាក់​ ថ្នាក់​អឺរ៉ុប​តែ​ម្តង​ ទើប​មាន​ប្រសិទ្ធិភាព ភាព​តឹង​តែង និង​ការពារ​ជន​រងគ្រោះ​បាន​ស្មើ​គ្នាពេញ​ផ្ទៃ​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ