អានតួអត្ថបទ

ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស បារាំង​សុខ​ចិត្ត​កាន់​ដៃ​​​គ្នា​ជាមួយ​រុស្ស៊ី​​ប្រយុទ្ធ​ប្រឆាំង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម

ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួកភេរវនិយម កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​ប្រទេសស៊ីរី។ ក្រោយ​ពី​បាន​បើក​ការ​វាយប្រហារ​ឥត​ប្រណី​កាលពី​យប់​ថ្ងៃ​អាទិត្យលើ​ក្រុង​រ៉ាខា​ ជា​ចម្លើយ​តប​ក្តៅ​ៗ​ទៅ​នឹង​ភេវកម្ម​នៅ​ក្រុង​ប៉ារីស​មក នៅ​ថ្ងៃអង្គារ​នេះ បារាំង​បាន​​កាន់​ដៃ​គ្នា​សហការ​ជាមួយ​រុស្ស៊ី​។ លោកពូទីន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​កិច្ចព្រមព្រៀង​ជា​គោលការណ៍​រវាង​បារាំង​និង​រុស្ស៊ី ស្តី​អំពី​ប្រតិបត្តិការយោធា​នៅស៊ីរី។

យន្តហោះ​ប្រដេញ​ Rafale ចេញ​ទៅ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម
យន្តហោះ​ប្រដេញ​ Rafale ចេញ​ទៅ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម AFP PHOTO / ECPAD
ផ្សាយពាណិជ្ជកម្ម

 

គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​ឆ្នាំ​១៩៤៥​មក នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​បារាំង​និង​រុស្ស៊ី បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​ផ្លូវ​អាកាស​រួម​គ្នា បាញ់​រះ​ នៅ​ភាគ​ខា​ង​ជើង​ស៊ីរី។ ក្នុង​រយៈពេល​៧២​ម៉ោង​ចុងក្រោយ​នេះ ការ​វាយប្រហារ​ផ្លូវ​អាកាស​បារាំង​រុស្ស៊ី បាន​សម្លាប់ពួក​ជីហាត ៣៣នាក់។

នឹង​មាន​កិច្ចសហប្រតិបត្តិការ​​រវាង​ទ័ព​ជើង​ទឹក​បារាំង-រុស្ស៊ី ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ទំនាក់ទំនង​ស្អិត​ល្មួត​រវាង​ភ្នាក់ងារ​ចារកិច្ច​បារាំង-រុស្ស៊ី ស្តី​ពី​ស៊ីរី ក្នុង​បុព្វហេតុ​តែ​មួយ​គឺ​កម្ចាត់​សត្រូវ​​រួម “ពួក​អង្គការ​រដ្ឋអ៊ីស្លាម”។ នេះ​បើ​តាមប្រភព​មក​ពី​ម៉ូស្គូ ដែល​បាន​បញ្ជាក់​ថា​មាន​ការ​ព្រមព្រៀង​ជា​គោលការណ៍​ជាមួយ​បារាំង បើក​ប្រតិបត្តិការ​យោធា​រួម​គ្នា​ប្រឆាំង​នឹងពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។

នាវាចម្បាំង​ផ្ទុក​យន្តហោះ​បារាំង​បាន​ចាក​ចេញពី​កំពុង​ផែ​បារាំង​ ហើយ ដូច្នេះ​ត្រូវ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ដោយ​ភ្លាម​ ដើម្បី​ធ្វើ​ការ​ជា​មួយ​សម្ព័ន្ធ​មិត្ត។ សូម​បញ្ជាក់​ថា​ ក្រោយ​សង្គ្រាម​លោក​បាន​ចប់ បារាំង​និង​រុស្ស៊ី ធ្លាប់​ធ្វើ​ការ​រួម​គ្នា​បេសកកម្ម​យោធា​ជា​ច្រើន ប៉ុន្តែក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។ ក្រោយ​ភេរវកម្ម​១១​កញ្ញា​នៅ​សហរដ្ឋអាមេរិក រុស្ស៊ី​បាន​ត្រឹម​តែ​ជួយ​ចែក​រំលែក​ព័ត៌មាន​ឬ​ឱ្យ​ខ្ចី​ដែន​អាកាស​ហោះ​ហើរ​ប៉ុណ្ណោះជាមួយ​អាមេរិក៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ