ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អឺរ៉ុប

សន្និសីទ​អាកាសធាតុ ៖ ​​​សុន្ទរកថា​​ខ្លឹមៗ អំពាវនាវ​ឱ្យ​ជួយ​ស្រោច​ស្រង់​ភពផែនដី

media  
ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​សន្និសីទ​អាកាសធាតុ​​ក្រុងប៉ារីស ថ្ងៃ​ចន្ទ ៣០ វិច្ឆិកា ២០១៥ RFI/Kuntheara

សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីអំពី​អាកាសធាតុ បានចាប់​បើក​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ចន្ទ​ទី ៣០ វិច្ឆិកា នេះ។ ថ្នាក់​ដឹកនាំ​ប្រទេស​លើ​លោក មាន​ពេល​ម្នាក់​យ៉ាង​ច្រើន​បំផុត បីនាទី ឡើង​ថ្លែង​សុន្ទរកថា​បង្ហាញ​អំពី​ពាក្យ​សន្យា​របស់​ប្រទេសនីមួយៗ ដើម្បី​បុព្វហេតុ​អាកាសធាតុ ដើម្បី​ផ្តល់​សន្ទុះ​នយោបាយ​ក្រុម​អ្នក​ចរចា ដែល​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី ១១​ធ្នូ សម្រាប់​រកឱ្យ​ឃើញ​កិច្ចព្រមព្រៀង​សកល​ប្រឆាំងនឹង​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។ ខាង​ក្រោម​នេះ​ ជា​សេចក្តី​ថ្លែងការណ៍​ ប្រកប​ដោយ​អត្ថន័យ​ខ្លាំង របស់​ប្រមុខ​ដឹកនាំ​ប្រទេស​លើ​លោក ថ្លែង​ពេល​បើក​សន្និសីទ។

ក្នុង​រយៈ​ពេល​បី​នាទី ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល បាន​​បង្ហាញ​ពី​ហានិភ័យ​​នៃការ​បំផ្លិចបំផ្លាញភព​ផែនដី និង​​ភាព​បន្ទាន់​នៃ​សម្រេច​កិច្ចព្រមព្រៀង​​អាកាសធាតុ​។ លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ដាស់​តឿន​ថាប្រមុខ​ដឹកនាំ​ប្រទេស​​ទាំង​អស់​ថា “ត្រូវ​តែ​ប្រាប់​រដ្ឋមន្ត្រី​និងអ្នក​ចរចា​ ឱ្យ​ជ្រើសរើស​ផ្លូវ​សម្របសម្រួល។ ជោគវាសនា​នៃ​កិច្ចព្រមព្រៀង ស្ថិត​ក្នុង​កណ្តាប់​ដៃ​អ្នក ! អ្នក​មិន​អាច​ស្ទាក់ស្ទើរ និង​សន្យា​ចុងដៃចុងជើង​ទេ”។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ហូឡង់ បាន​គូស​បញ្ជាក់​ថា វត្តមាន​របស់​អ្នក​​​ជា​ក្តី​សង្ឃឹមដ៏​មហិមា ដែល​យើង​មិន​ត្រូវ​ធ្វើ​ឱ្យ​ខកចិត្ត​ទេ។ បង្ហាញ​តែ​ឆន្ទៈ​មិ​ន​គ្រប់គ្រាន់​ឡើយ ត្រូវ​តែ​សម្រេចចិត្ត​នៅ​ថ្ងៃ​ទី​នេះ នៅ​ប៉ារីស ដើម្បី​អនាគត​របស់​ភពផែនដី!”។
 
វ៉ាស៊ីនតោន​និង​ប៉េកាំង ប្រទេស​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ជាង​គេ​លើ​លោក ​ព្រម​​ទទួល​ស្គាល់​អំពី​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ចេញ​សកម្មភាព​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន។ លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា ដឹង​ខ្លួន​ថា​អាមេរិក​ត្រូវ​ដើរ​តួនាទី​ ដោះស្រាយ​បញ្ហា​អាកាសធាតុ និង​ប្រកាស​កំពុង​ចាត់​វិធានការ​ ចាប់ពីពេល​នេះ​ និង​នៅ​ប៉ារីស​នេះ តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​អាច​សម្រេច​បាន​ទាល់​តែ​គ្រប់​គ្នា​ព្រម​ប្រឹង​ជា​មួយ​ដែរ។” ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ជា​បេសកកម្មដែល​មនុស្សជាតិ​ត្រូវ​បំពេញ តែ​ប្រទេស​អ្នក​មាន​ត្រូវ​ជួយ​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ឱ្យ​បាន​ខ្លាំង​បំផុត និង​យូរមិន​មែនត្រឹម​ឆ្នាំ​២០២០​ទេ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ ស៊ីជីនពីង ទៅកាន់​អង្គ​សន្និសីទ ស្រដៀង​គ្នា​នឹង​​​ថ្លែងការណ៍​របស់​លោកស្រីប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ទាមទារ​ឱ្យ​ពិភពលោកយក​ប៉ារីស​ជា​សាក្សី​​គោរព​ពាក្យ​សន្យា​កាលពី​ឆ្នាំ​២០០៩ ផ្តល់​ហិរញ្ញវត្ថុ​១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ សម្រាប់​ជួយ​ប្រទេស​ភាគ​ខាង​ត្បូង។
 

កម្ពុជា​មិន​អាច​សម្រេច​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា តែ​ម្នាក់ឯង​បានទេ។ ជំនួយ​ហិរញ្ញវត្ថុ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា គឺ​ជារឿង​ចាំបាច់​មិន​អាចខ្វះបាន ...
ព្រះរាជបន្ទូល​ព្រះបាទ​សម្តេច​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណចក្រ​កម្ពុជា 01/12/2015 ស្តាប់

មនុស្ស​ជា​អ្នកធ្វើ​ឱ្យ​អាកាសធាតុ​ប្តូរ​ផ្លាស់ មនុស្ស​ជា​ស្ថាបត្យករ​បំផ្លាញ​ខ្លួន​ឯង​។ នេះ​ជា​ទស្សនៈ​របស់​ព្រះ​អង្គម្ចាស់​Charles របស់​អង់គ្លេស។ រដ្ឋមន្ត្រី​ការបរទេស​បារាំង និង​ជា​ប្រធាន​សន្និសីទ​COP២១ បាន​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​នយោបាយ​ទាំង​អស់ចាប់​ដៃ​គ្នា​ ​ប្រែក្លាយ​សន្និសីទ​ប៉ារីស ទៅ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ។ មិន​ដែល​ធ្លាប់​មាន​ទេ ដែល​ទំនួល​ខុស​ត្រូវ​ពិភពលោក​​ ត្រូវ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ថ្នាក់​ដឹកនាំ​មួយ​ក្តាប់​តូច​ ! ពិភពលោក​ទុក​ចិត្ត​លើ​សន្និសីទ​នេះ​ហើយ ! នេះ​ជា​បញ្ចប់​របស់​លោកស្រី​អគ្គលេខា​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​អាកាសធាតុ Christina Figueres៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ