ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
Europe

អន្តោប្រវេសន៍​នៅភាគ​ខាង​ជើង​ប្រទេស​បារាំងសម្រុក​ឆ្លង​ទៅអង់គ្លេស​ជា​ថ្មី

media ប៉ូលិស​បារាំង​កំពុង​ដេញ​ចាប់​អន្តោប្រវេសន៍​នៅកាឡេ REUTERS/Pascal Rossignol

បន្ទាប់​ពី​មាន​ចលនា​បាតុកម្ម​គាំទ្រ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ នៅ​ជំរំ​កាឡេ ភាគ​ខាង​ជើង​បារាំង បាន​រៀប​ចំ​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី ២២​មករា ជន​អន្តោប្រវេសន៍​ប្រមាណ​ពី ២ទៅ​បីរ​យ​នាក់ បាន​នាំ​គ្នា​ទម្លុះ​រនាំ​ង​ប៉ូលិស​ សំដៅ​ទៅ​កំពង់​ផែ​ឆ្លង​ទៅ​អង់គ្លេស។ កម្លាំង​សមត្ថកិច្ច​អាច​ទប់​​បាន​មួយ​ភាគ តែ​មួយ​ភាគ​ទៀត​រត់​ឡើង​នាវា​ចម្លង​បាន។

អន្តោប្រវេសន៍​ខុស​ច្បាប់នៅព្រំប្រទល់​បារាំង ដែល​ចាំ​រត់​ឆ្លង​​ទៅ​អង់គ្លេស បាន​បង្កើន​សកម្មភាព​ថ្មី នៅចុង​សប្តាហ៍​នេះ ដោយ​បាន​នាំ​គ្នា​សម្រុកចូល​ទៅ​បិទ​ខ្ទប់​ស្ពាន​ចាំ​ឡើង​​ ​នាវា​ចម្លង Spirit of Britain ​នៃ​ក្រុមហ៊ុន​អង់គ្លេស P&O ​ដែល​ជា​សាឡាងដឹកជញ្ជូន​​អ្នក​ដំណើរ​​ឆ្លង​ដៃ​សមុទ្ទ La Manche ​ពី​បារាំង​ទៅ/មក​អង់គ្លេស។ ក្រោយ​ពី​​​​ជាប់​គាំងអស់​ពេល​ជាង​បីម៉ោង ​ ប៉ូលិស​ជាង​៨០​នាក់ បាន​ភ្ជាប់​ស្ពាន​ថ្មី​​ឱ្យ​អ្នក​ដំណើរ​ចុះ​ពី​ទូក និង​បាន​ជម្លៀសចេញ​អស់​​ជនភៀស​ខ្លួន​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​អាហ្វហ្កានីស្ថាន។

អន្តោប្រវេសន៍​២៤​នាក់ និង​សកម្មជន​សមាគម​គ្មាន​ព្រំដែន No Border ១១​នាក់ ត្រូវ​ចាប់​​និង​ឃាត់​ខ្លួន​យក​ទៅ​ទីស្នាក់ការ​ប៉ូលិស​ព្រំដែន ក្បែរ​ក្រុង​កាឡេ។ នៅ​ក្នុង​ពេល​ឆែក​ឆេរ ប៉ូលិស​បាន​រក​ឃើញ មាន​អន្តោប្រវេសន៍​រាប់​សិប​នាក់ លួច​រត់​​ចូល​ពួន​នៅ​បាត​ទូក។

ប្រធាន​គ្រប់​គ្រង​កំពង់ផែ​កាឡេ បាន​ទាមទារ​ឱ្យ​បើក​ប្រជុំ​អាសន្ន​បន្ទាន់ ក្នុង​ខណៈ​ដែល​ក្រុម​អ្នកការពារ​សិទ្ធិ​អន្តោប្រវេសន៍​ បាន​នាំ​គ្នា​ស្រែក​បង្អាប់បន្តុះ​អំពី​លក្ខខណ្ឌ​ជីវិត​​ដ៏​អាក្រក់​របស់​ជន​ភៀស​ខ្លួន​នៅក្នុង​ជំរំ​ដ៏​រខេករខាក​នៅ​កាឡេ ដែល​ជា​ភូមិ​ដ៏ក្រីក្រ​​ធំ​ជាង​គេ​នៅ​បារាំង។ តំណាង​អ្នក​នយោបាយ​ឆ្វេង​និយមអង់គ្លេស​​ជា​ច្រើនបាន​ដំឡើង​សំឡេង ស្រែក​បរិហារ​​ ​ ថា​គួរ​ឱ្យ​ខ្មាស​អៀន​បំផុត។ ​ប្រមុខ​បក្ស​ប្រឆាំង​អង់គ្លេស ​បក្ស​ពលករ​ Jeremy Corbyn ថែម​ទាំង​បាន​អំពាវនាវ​ឱ្យ​ អង់គ្លេស​​បញ្ចេញ​សកម្មភាព​ឱ្យ​ខ្លាំងសក្តិសម​ ​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍នេះ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ