អានតួអត្ថបទ
រុស្ស៊ី-វេណេស៊ុយអេឡា

ប្រេង​ឆៅ​ផលិត​បាន​នៅ​រុស្ស៊ី​ក្នុង​មួយ​ខែ​មុន​បាន​ឡើង​ដល់​ទំហំ​ច្រើន​មិន​ធ្លាប់​មាន​

រុស្ស៊ី​ដែល​ដើម​សប្តាហ៏​នេះ បាន​ចាប់​ផ្តើមពិគ្រោះ​ជាមួយ​វេណេស៊ុយអេឡាដើម្បី ​បន្ថយ​ជាយថាហេតុ ​ការ​ផ្តល់​ប្រេង​ទៅលើទីផ្សារ​ដោយសម្រប​យោបល់​ជាមួយ​បណ្តា​ប្រទេស​ដែល​លក់​ឥន្ធនៈ​នេះ​ក្នុង​ខែ​មករា​កន្លង​ទៅ​គឺ​ចេះ​ផលិត​បាន”មាសខ្មៅ”នេះ ក្នុង​បរិមាណ​ច្រើន​ពុំ​ធ្លាប់​​មាន​​​តួលេខ​​នេះ​ចែង​ដោយ​ស្ថិតិ​​រដ្ឋ​រុស្ស៊ី​​ចេញ​ផ្សាយ​ថ្ងៃ​អង្គារ​ម្សិលមិញ។

កម្មករ​​​កំពុង​​ធ្វើការ​​ក្នុង​​ការដ្ឋានបូមប្រេងឆៅ ចេញ​ពី​ក្នុងដី
កម្មករ​​​កំពុង​​ធ្វើការ​​ក្នុង​​ការដ្ឋានបូមប្រេងឆៅ ចេញ​ពី​ក្នុងដី
ផ្សាយពាណិជ្ជកម្ម

តាម​ដែល​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី​ផ្សាយ​ដោយ​យោងទៅ​លើ​ស្ថាប័ន​ខាងមុខ​ព្រួញ​នេះ បណ្តា​ក្រុមហ៊ុនប្រេង​នៅរុស្ស៊ី​ក្នុងមួយខែ​ចុង​ក្រោយ ចេះបូម​បាន​ប្រេងឆៅ៤៦​លាន​តោន​ឬ​ជា​មធ្យម គឺ ១៨​លាន​៨​សែន៨ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ។ បរិមាណ​នេះ មានន័យថា​កើនឡើង​១,៥% បើប្រៀប​ទៅនឹង​ខែ​មករា​ឆ្នាំ​២០១៥ ហើយ​វា​ជាទំហំ​ច្រើន​ជា​ឯតទគ្គកម្ម​បើ​គិតតាំង​ពី​សហភាព​សូវៀត រលំ​រលាយ​ទៅ​ក្នុង​ឆ្នាំ​១៩៩១។

 
ប៉ុន្មាន​ខែចុង​ក្រោយរុស្ស៊ីបង្កើន​គ្មាន​ឈប់​ការផលិត”មាសខ្មៅ”ហេតុដែល​មាន​ន័យ​ថា​ចូល​ប្រឡូក​ក្​នុងការ​ប្រយុទ្ធ​យ៉ាង​ក្រពុល​មុខ​រវាង​ពួក​ប្រទេស​ផលិត​ប្រេង​គ្រាន់នឹង​រក្សាទុក ចំណែក​​​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ពេល​ដែល​ថ្លៃ​ឥន្ធនៈ​នេះ បានដាំដូង​ដល់​កម្រិត​ទាប​បំផុត​បើ​គិត​ក្នុង​១២​ឆ្នាំ​កន្លង​ទៅ។

ការស្រុតចុះ​នៃ​ទីផ្សារ​ប្រេង​គឺប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ដែល​កំពុងដើរ​ថយក្រោយ ដ្បិត ថាមពល​នេះ បូក​និង​ឧស្ម័ន តែង​ផ្គត់ផ្គង់បាន​ដល់​ទៅ ៥០% នៃ​ខ្ទង់ចំណូល​ថវិកាជាតិ។
ក្នុង​សប្តាហ៏​មុន លោក​រដ្ឋមន្ត្រីក្រសួងថាមពល​រុស្ស៊ី Alexandre Novak បានបង្ហើប​ឲ្យដឹង​ថា​រុស្ស៊ី អាចចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ អង្គការ​នៃ​ប្រទេស​នាំប្រេងចេញ  OPEP ដែល​ខ្លួន​មិន​មែន​​ជា សមាជិកឡើយ​ដើម្បី​សម្រប​យោបល់​គ្នា​ទៅ​លើ ការកាត់បន្ថយ​ជាយថាហេតុ​ផលិត​កម្មប្រេង។

ទោះបីពួក​អ្នកជំនាញ​នាំគ្នាមន្ទិល​អំពី​កិច្ចប្រជុំបែប​នេះ​ក្តី ក៏​ថ្ងៃ​ចន្ទ​កន្លង​ទៅ លោក Novak បានទទួល​ជួបនៅ​ម៉ូស្គូ ជាមួយ​លោក Eulogio del Pino រដ្ឋមន្ត្រី​ថាមពល​វេណេស៊ុយអេឡា​ប្រទេស​ជា​សមាជិក OPEP ស្រាប់។ បន្ទាប់ពី​ជំនួប​នេះ លោក del Pino ត្រូវ​ទៅកាន់បី​ប្រទេស​​ទៀត ជា សមាជិក OPEP ដែរ គឺ កាតារ , អ៊ីរ៉ង , អារ៉ាប៊ី សាអ៊ូឌីត

ក្នុង​ជំនួប​នៅម៉ូស្គូ​នោះ រដ្ឋមន្ត្រី​ថាមពលរុស្ស៊ី​និង វេណេស៊ុយអេឡា​បាន​ពិភាក្សា​អំពី ”កិច្ច​ពិគ្រោះ​ដែលអាច​ប្រព្រឹត្ត​ទៅជាមួយ​ប្រទេស​ផលិត​ប្រេង​ទោះ​ជា​សមាជិក​ឫ​ក៏​មិនមែន​ជា​សមាជិក​ក្តី របស់ OPEP”។ ស្របនឹង​សេចក្តី​ជូនដំណឹង​អំពី​ជំនួប​នេះ ភាគី​រុស្ស៊ី​បាន​បញ្ជាក់​ពី ភាព​ត្រៀម​ខ្លួន ចូល​រួម ក្នុង​កិច្ចចរចាបែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ