អានតួអត្ថបទ

ក្រិកកំពុង​ក្លាយ​ជា​ទ្រុង​ដាក់​ជនភៀស​ខ្លួន​ឬ ?

ជន​ភៀស​ខ្លួន​ប្រមាណ​៦៥០០​នាក់ កំពុង​ជាប់​គាំង​នៅ​ព្រំប្រទល់​ក្រិក-ម៉ាសេដ្វាន។ ពួក​គេ​ចង់​បន្ត​ដំណើរ​ទៅ​អឺរ៉ុប​ភាគ​ខាង​ជើង ប៉ុន្តែ ស្លូវ៉ានី ក្រូអាស៊ី សែរប៊ី និង​ម៉ាសេដ្វាន បើក​ច្រក​ឱ្យ​អន្តោប្រវេសន៍​ឆ្លង​កាត់​ក្នុង​មួយ​ថ្ងៃ​តែ​៥៨០​នាក់ និងសម្រាប់​​តែ​ជន​ជាតិ​ស៊ីរី ឬ​អ៊ីរ៉ាក់ មាន​អត្តសញ្ញាណប័ត្រ​ជាប់​ខ្លួន​ទេ។ រដ្ឋាភិបាល​ក្រិក​ រំពឹង​ថា​នឹង​អាច​មាន​ដំណោះស្រាយ​ឆាប់​រហ័ស ព្រោះ​ពុំ​នោះ​ទេ​ ក្រិក​នឹង​ត្រូវ​រង​ថ្ម​បាក់​ម្នាក់​ឯង​ទទួល​មើល​ជន​ភៀស​ខ្លួន​ដែល​អាច​ឡើង​ដល់​៧​ម៉ឺន​នាក់។

ជន​អន្តោប្រវេសន៍​និង​ភៀស​ខ្លួន ជាប់​កុន​នៅ​ក្រិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​អាថែន ថ្ងៃទី ២៦​កុម្ភៈ ២០១៦
ជន​អន្តោប្រវេសន៍​និង​ភៀស​ខ្លួន ជាប់​កុន​នៅ​ក្រិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​អាថែន ថ្ងៃទី ២៦​កុម្ភៈ ២០១៦ REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

ចំនួន​ជន​ភៀស​ខ្លួន​ជាប់​កុន​ក្នុង​ប្រទេ​សក្រិកកើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ និ​ងអាច​ឡើង​រហូត​ដល់​៧​ម៉ឺន​នាក់​នៅ​ខែ​មីនា ព្រោះ​ក្នុង​មួយ​ថ្ងៃៗ ពី​ចន្ទ​ដល់​សុក្រ ក្រិក​មាន​ចំណូល​ជន​ភៀស​ខ្លួន​ប្រមាណ​ពី​១៦០០​ទៅ​៣៥០០​នាក់ ឯ​លំហូរ​ចេញ​មាន​កាន់​តែ​តិច​ទៅៗ។

ស្ថានភាព​ធ្លាក់​កាន់​តែ​ដុនដាបបែបនេះ ដោយមក​ពី​​បណ្តាប្រទេស​នៅ​តំបន់​បាល់​កង់​ ចំនួន​៤ ស្លូវេនី និង​ក្រូអាស៊ី ជា​សមាជិក​សហភាព​អឺរ៉ុប ព្រមទាំង​​សែរប៊ីនិង​ម៉ាសេដ្វាន​ បាន​យក​គំរូ​តាម​​ប្រទេស​អូទ្រីស ដោយ​កំណត់​កូតា​​បរិមាណ​ជនភៀស​ខ្លួន​ឆ្លង​ព្រំ​ដែន​ តែ​ត្រឹម​៥៨០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ម៉ាសេដ្វាន បើក​ទ្វារ​ឱ្យ​តែ​៣០០​នាក់​ប៉ុណ្ណោះ។

ជា​លទ្ធផល​ ជន​ភៀស​ខ្លួន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ស៊ីរី អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន ធ្វើ​ដំណើរ​​ឆ្លង​កាត់​មក​ពី​តួកគី ត្រូវជាប់​គាំង​នៅ​ក្នុង​ជំរំ​រខេករខាក​ក្នុងប្រទេស​ក្រិក​។ អនុ​រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​ បាន​អះអាង​ថានឹង​មាន​​ដំណោះស្រាយ​ក្នុង​រយៈពេល​​១៥​ថ្ងៃ​ទៀត ដោយ​​បង្កើត​ជំរំ​ទទួល​ជន​ភៀស​ខ្លួន​នៅ​គ្រប់​ទិស​ទីនៃ​​ប្រទេស និង​បើក​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន។ ក្រិក​សង្ឃឹម​ថា បន្ថែម​ពី​លើការ​ពង្រាយ​នាវាអូតង់​​ចាំ​ស្ទាក់​ចាំ​ទូក​អន្តោប្រវេសន៍​នៅ​សមុទ្ទ​អេហ្សេ​លំហូរ​អន្តោប្រវេសន៍​នឹង​ត្រូវ​​បន្ថយបាន​៧០% នៅ​ពេល​ដំណឹង​ស្តី​អំពី​ការ​រឹត​បន្តឹង​ព្រំដែនបាន​រសាត់​ដល់​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ