អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សន្និសីទ​​ស្តីអំពី​​សន្តិសុខ​​អន្តរជាតិ​​បាន​​ប្រព្រឹត្ត​​ទៅ​​អស់​ពីរ​​ថ្ងៃ​​ជាប់​​នៅ​​ក្រុង​ម៉ូស្គូ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​២៧​និង​២៨​មេសា​កន្លង​ទៅ ម៉ូស្គូ​បាន​ធ្វើជា​ម្ចាស់​ផ្ទះ ទទួល​ជាលើក​ទី៥ គិតតាំងពី​ឆ្នាំ​២០១២​មក គឺ សន្និសីទ​ស្តីអំពី​សន្តិសុខ​អន្តរជាតិ ហៅ​កាត់ថា MCIS ដែល​ចាត់ចែង​ឡើង​ដោយ ក្រសួង​ការពារជាតិ​រុស្ស៊ី ដោយ​មាន ការ​ចូលរួម​នៃ​ប្រតិភូ ជាង​៥០០​នាក់ មកពី ៨៣ ប្រទេស។ បាវចនា​សន្និសីទ ក្នុង​ថ្ងៃ​ទី​១ គឺ “ ភេរវនិយម ជាការ​គម្រាម​ធំ​បំផុត ដល់​សន្តិសុខ ក្នុង​លោក” ហើយ​ក្នុង​ថ្ងៃ​ទី​២ គឺ ឧទ្ទិស​ដល់ “សន្តិសុខ​នៅអឺរ៉ុប”។ មុនបើក​ធ្វើ​សន្និសីទ​នេះ នៅ​ម៉ូស្គូ ក៏មាន​ប្រព្រឹត្ត​ទៅ កិច្ច​ប្រជុំ​ក្នុង​ជាន់ថ្នាក់ រដ្ឋមន្ត្រី​ការពារជាតិ រវាង​រុស្ស៊ី​និង​១០​ប្រទេស អាស៊ាន ដែលក្នុង​នោះ ប្រាកដ​ណាស់ មាន​ទាំង លោក រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា។

ប្រធានាធិបតីរុស្ស៊ី  Vladimir Poutine អមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergueï Choïgou ថ្ងៃ១១មីនា២០១៦​នៅក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនៅ​Moscou.
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine អមដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergueï Choïgou ថ្ងៃ១១មីនា២០១៦​នៅក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនៅ​Moscou. REUTERS/Mikhail Klimentyev/Sputnik/Kremlin
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​ប្រតិភូ​ជាង​៥០០​នាក់​តំណាង​ឲ្យ​៨៣​ប្រទេស តាមដែល​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ជាអ្នកចាត់ចែង​សន្និសីទ​នេះ ប្រកាស​ឲ្យ​ដឹង គឺ មាន​រដ្ឋមន្ត្រី​ការពារជាតិ​២០​រូប បែបយ៉ាង​តំណាង​ចិនដី​គោក​ជាដើម, នាយអគ្គសេនាធិការដ្ឋាន ១៧​នាក់,អគ្គលេខាធិកា​ររង ពីរ​នាក់​របស់ អ.ស.ប.,តំណាង​អង្គការ​ដើម្បីសន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប OSCE ថ្នាក់ ដឹកនាំ​សម្ព័ន្ធ​រដ្ឋអារ៉ាប,ថ្នាក់ដឹកនាំ​កាកបាទក្រហមអន្តរជាតិ,តំណាង​ គ្រប់តែ ១០ប្រទេស​សហគមន៍​រដ្ឋឯករាជ្យ CEI បូក​ទាំង ៦​ប្រទេស​នៃ អង្គការសន្ធិសញ្ញ​ដើម្បី​សន្តិសុខរួម , តំណាង​​គ្រប់តែ​៨​ប្រទេស នៃ​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ OCS , ពួកអ្នក​ឯកទេស នៃ​អង្គការក្រៅ​រដ្ឋាភិបាលណា ដែល​មាន​ឥទ្ធិពល។ ល។

រុស្ស៊ី ក៏បាន​អញ្ជើញ​ពួក​ប្រទេស​អូតង់​ដែរ ប៉ុន្តែពួកគេ​ភាគច្រើន​តំណាង​តែ​ដោយ សេនានុព័ន្ធ​នៃ ស្ថានទូតគេ​ប៉ុណ្ណោះ។ ចំណែក​សេនានុព័ន្ធ​អាមេរិក ខាង​បញ្ហាការពារជាតិ បាន​បដិសេធ ហើយ ថែមទាំង​លំអិត​ថា ក្រុងវ៉ាស៊ីនតោន មិនបញ្ជូន​តំណាងផ្លូវការ​របស់​ខ្លួន​ឲ្យមាន​ចូល​រួម​ឡើយ។

តាមដែលលោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shoigou បាន​ថ្លែងពេល​បើកសន្និសីទ​នេះ ប្រធានបទធំៗ​ជា​ចម្បង​គឺអំពី​សន្តិសុខ​នៅ​តំបន់ អាស៊ីប៉ាស៊ីហ្វិក , បញ្ហាសង្គ្រាម​និង​សន្តិភាព នៅ​អឺរ៉ុប បញ្ហាសន្តិសុខពិភពលោក និង​សហប្រតិបត្តិការ​យោធា។ សន្និសីទ ក៏ផ្តោតការ​យក​ដាក់​ដាច់​ដោយ​ឡែក ទៅ​លើស្ថានការណ៍​នៅ​ដើមបូព៏ា ទៅលើ​តួនាទី​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​​ក្នុងការ​ប្រឈម​ទល់នឹង​“បដិវត្តន៍​ពណ៏”  ទៅ​លើ​ការ​ធានា​សន្តិសុខ​នៅ​តំបន់​អាស៊ី​កណ្តាល។

គោលដៅ​សន្និសីទ​គឺ​ពង្រឹង​សហប្រតិបត្តិការ រវាង​ក្រសួងយោធា ស្វែងរក​ដោយ​រួមគ្នាផ្លូវ សម្រាប់​​តទល់នឹង​គ្រោះថ្នាក់​ថ្មីៗ។  តាមសម្តី លោក​រដ្ឋមន្ត្រី​រុស្ស៊ី​ជា​ប្រទេស​ម្ចាស់ផ្ទះ ក្នុង​១​ឆ្នាំ​កន្លង​ទៅ​តាំងពីសន្និសីទ​លើកមុន​មកពិភពលោក​មិន​មាន​សុខសន្តិភាពកាន់តែមាំទាំឡើ​យ។

​ ផ្ទុយទៅវិញ ភាពច្របូកច្របល់​បោក​កញ្ជ្រោក នៅតំបន់​ដើមបូព៌ា ភេរវកម្ម​កើតមាន​នៅ​គ្រប់​ទិសទី លំហូរ​ជនភៀសខ្លួន​ចេញ​មក​ពី ប្រទេស​ដែល​ខ្ទេចខ្ទាំដោយ​ភ្លើងសង្គ្រាម អស់​ទាំង​នេះ ជាគ្រោះថ្នាក់​ដល់​ពិភពលោកហើយ អាច​ជំនះ​លើ​ស្ថានភាព​បែបនេះទៅ​កើតលុះណា​តែ​​តាម​ផ្លូវ​ស្រាក់​កម្លាំង​គ្នា។ ក៏ប៉ុន្តែ ដែលគួរតែ រួបរួមគ្នា​សោះ អ្នកនយោបាយ​ខ្លះ​នៅបស្ចិម​លោក បែរ​ទៅ​ជាបង្ក​ជម្លោះជាមួយ​រុស្ស៊ី​ទៅ​វិញ។

លោក​មេទ័ព​រុស្ស៊ីនេះគូស​បញ្ជាក់​ថាបស្ចិមលោក​កំពុងតែ​វាតសង្គ្រាម​ឃោសនា​យ៉ាង​ឃោរ​ឃៅ​ឥតសម្រុះសម្រួល​ឡើយ​ទល់​នឹង​រុស្ស៊ី។ មាន​បន្លឺឡើង សេចក្តីថ្លែងការណ៍ ស្តីអំ​ពីការ​គម្រាម កំហែង​ស្អី​ណា ពី​ខាង​ម៉ូស្គូ ដល់​បណ្តាប្រទេសអឺរ៉ុប ដូច្នេះ គេចាំបាច់ត្រូវតែ បង្កើន​កម្លាំង​យោធា សម្រាប់​ទប់​នឹង​រុស្ស៊ី។ ក្នុង​ឋានៈជាលេស​គេ​ថា រុស្ស៊ី ចេះតែ​ខិត​ចូល​ទៅ​ជិត​នឹង​ព្រំដែន​អូតង់ប៉ុន្តែតាមពិត គឺ អូតង់​ទេតើ ដែលបាន​រំកិល​រចនាសម្ព័ន្ធ​យោធា​ខ្លួន មក​នៅ​កៀក​ជាប់​ទៅ​ហើយ​នឹង​ព្រំដែន​រុស្ស៊ី។

ព្រមជាមួយនេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ក៏បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន​ដែរនៃ សហ​ប្រតិបត្តិការ​រវាង​ក្រុងម៉ូស្គូ​និង​វ៉ាស៊ីនតោន​ក្នុងការ​ប្រយុទ្ធ​ទល់​នឹង ពួក​ភេរវជន​នៅ​ស៊ីរី ហើយ ម៉ូស្គូ ត្រៀមធ្វើ​សហប្រតិបត្តិការ​នេះ ឲ្យកាន់តែ​ជិតស្និទ្ធ​ឡើង។ គាត់​សង្កេត​ឃើញ​ថា ស.រ.អា. និង រុស្ស៊ី ដែលជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ.ស.ប.ត្រូវរែក​លើ​ស្មា​ខ្លួន នូវ​នាទី ទួលខុសត្រូវ ចំពោះ​ការ​ទ្រទ្រង់​ឲ្យមាន​សន្តិភាព​លើ​ភពផែនដី។ ​

លោក​នាយអគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី ឧត្តមសេនីយ Valery Guerassimov ពីចំណែក​ខ្លួន បាន​ថ្លែងពី​លើ​វេទិកាសន្និសីទ​ថា របប​ឈប់បាញ់​ដ៏ផុយស្រួយ​នៅ​ស៊ីរី ស្ថិតនៅ​ក្រោម​គ្រោះថ្នាក់ ជាប់​ជានិច្ច បូកទាំង​មកពី​សកម្មភាព ប្រទេស​តួកគី​នៅ​ជិតខាង ដែល​បន្ត​ឧបត្ថម្ភ​ដល់ ពួកភេរវជន នៅ​ស៊ីរី​ជា​អាវុធ ស្បៀងរំសេវ​និង​ថ្នាំពេទ្យ។ មិនតែប៉ុណ្ណោះ ពួកភេរវជន​ដែល​ត្រូវ​របួស ថែមទាំង​ទទួលការស្នាក់​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​តួកគី​ទៅ​ផង។ គាត់​ថា មិនអាច​កំទេច ភេរវនិយម​ឡើយ បើមិន​ប្រើកម្លាំង​អាវុធ​ទេ ហើយ​ប្រើនោះ​ឲ្យ​បាន​មុន​ពួក​វា។

ចំណែក លោក​រដ្ឋមន្ត្រី​ការពារជាតិ សាធារណរដ្ឋ​ប្រជាមានិត​ចិន Chang Wanquan បាន​ថ្លែង​ថា នៅតាមទិសដៅ​ជំនះលើពួក​ភេរវជន ចិន​នឹង​បង្កើន​សមយុទ្ធ​ជាមួយរុស្ស៊ី ហើយគាត់​ប្រឆាំង​នឹង​ការលូកដៃពី​ក្រៅ ចូល​ក្នុង​កិច្ចការផ្ទៃក្នុង​របស់​រដ្ឋ​នេះ​ឬនោះ។

“លោក​អគ្គលេខាធិការ អ.ស.ប.បាន គីមូន ចាត់ទុកសន្និសីទក្រុងម៉ូស្គូថា ជាវេទិកាដ៏ល្អ​សម្រាប់​ រៀបរយកិច្ចសហប្រតិបត្តិការ។​ ១០ឆ្នាំមុន បណ្តារដ្ឋសមាជិក អ.ស.ប. បានតាក់​តែង​ឡើងយុទ្ធសាស្ត្រ ខាងប្រយុទ្ធ ទល់នឹងភេរវនិយម។ ឥឡូវចាំ​បាច់ត្រូវតែ​លើក​យក មក​ប្រើ​​វិញ បទពិសោធន៍ ដែល​មានសន្សំបានតាំងពីពេលនោះ​មក។ រួចពិត​ជាសន្និសីទនេះឯង ដែល អនុញ្ញាតឲ្យសម្រេចបាននូវគម្រោងដែលមានគ្រោងទុក“សេចក្តីនេះ ថ្លែងដោយ
អគ្គ​​លេខារង របស់គាត់ គឺលោក Jeffrey Feltman។

គួរនិយាយថា មុនដល់សន្និសីទនេះ ពោលគឺក្នុងថ្ងៃ ២៦មេសា នៅម៉ូស្គូដដែល មាន​ប្រព្រឹត្ត​ទៅ ​កិច្ចប្រជុំជាន់ថ្នាក់រដ្ឋមន្ត្រការពារជាតិ រុស្ស៊ី-អាស៊ាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលក្នុងនោះ ប្រាកដណាស់ មាន​ទាំង​ រូប លោក ទា បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោក រដ្ឋមន្ត្រី​ការពារ​ជាតិ រុស្ស៊ី Serguei Shoigou បានប្រកាសថា ម៉ូស្គូ ចាត់ទុក ប្រទេសទាំង១០ ក្នុង​សមាគមនៃ រដ្ឋអាស៊ីអគ្នេយ៍ ថាជាដៃគូគន្លឹះ ខាងធានាសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

គាត់ គូស បញ្ជាក់ថា ការអភិវឌ្ឍន៍សហប្រតិបត្តិការ ជាមួយប្រទេសអាស៊ាន គឺជា​អាទិភាព​មួយ​ ពីក្នុង ចំណោមអាទិភាពរបស់រុស្ស៊ី។ គាត់កត់សម្គាល់ថា កិច្ចប្រជុំលើកនេះ ប្រព្រឹត្តទៅ នៅចំឆ្នាំខួប ទី២០ នៃភាពជាដៃគូសន្ទនា រវាង រុស្ស៊ី និង អាស៊ាន តែម្តង ម៉្លោះហើយបាន​ជា​ជំនួប​កំពូល រុស្ស៊ី-អាស៊ាន ក្នុងឆ្នាំខួបនេះ នឹងប្រព្រឹត្តទៅ គឺ នៅលើដីរុស្ស៊ី​ជាប្រទេស​ម្ចាស់​ផ្ទះ ក្នុងខែឧសភា ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ